រាជធានីភ្នំពេញ៖ តារាកំប្លែងវ័យក្មេងសាច់សខ្ចី កញ្ញា វ៉ាន់ នីឡា ត្រូវជាកូនស្រីរបស់អ្នកដឹកនាំរឿងក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោកតា វ៉ិចទ័រ ជិតចូលរោងការ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីត្រូវបានពន្យារអស់រយៈពេល ១ ឆ្នាំ។ បើតាមប្រភពព័ត៍មាន កូនកំលោះ ត្រូវបានស្គាល់ថា ជាកូនប្រុសរបស់អតីតឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២០។
តាមប្រភពព័ត៌មាន តារាកំប្លែងសម្តីចាក់ទឹកមិនលេចរូននេះ គ្រោងរៀបមង្គលការ តាំងពីខែឧសភា ឆ្នាំ២០២០ ម្លេះ តែត្រូវពន្យាពេលម្តងហើយម្តងទៀត ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណា ថ្មីៗនេះ ស្ថានភាពការឆ្លងនៃជំងឺកូវីដ១៩ ហាក់បានស្បើយហើយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកផ្លូវអនុញ្ញាតិឱ្យមានការរៀបចំមង្គលឡើងវិញ ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាល ក្នុងនោះ លោកវ៉ិចទ័រ ក៏បានបង្ហើបពីការរៀបចំមង្គលការរបស់កូនស្រីរបស់លោក នាពេលឆាប់ៗខាងមុននេះផងដែរ។
ជាមួយគ្នានេះដែរ លោកតាវ៉ិចទ័រ ថា រឿងរៀបចំពិធីមង្គលការកូនស្រីនោះ នឹងរៀបចំភ្លាម ប្រសិនបើស្ថានភាពនៃការឆ្លងរីករាលដាល មានសភាពធូរស្បើយល្អ ឬពេលមានការអនុញ្ញាតឱ្យមានការរៀបចំពិធីដូចជាធម្មតាវិញនោះ។
គួរជម្រាបផងដែរថា តារាកំប្លែងស្រីវ័យក្មេង មានសមត្ថភាពមិនចាញ់តារាកំប្លែងរៀមច្បងរូបនេះ មានទំនាក់ទំនងស្នេហាជាមួយគូដណ្តឹង អស់រយៈពេល ៤ឆ្នាំ ៤ខែមកហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]