ភ្នំពេញ៖ ពិតណាស់ ត្រឹមជាអ្នកលេងបណ្ដាញសង្គម TikTok ធម្មតាម្នាក់ សុខ លីន បានវិវឌ្ឍន៍ខ្លួន ក្លាយជាមនុស្សដែលឥទ្ធិពល មានគេឯងស្គាល់ច្រើន និងស្រលាញ់ចូលចិត្តស្ទើរគ្រប់ៗគ្នា រហូតក្លាយជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងមមាញឹកនៅក្នុងវិស័យសិល្បៈ ក៏ដូចជាថតប្រម៉ូដផលិផលផ្សេងៗសឹងតែគ្មានថ្ងៃសម្រាក។
យ៉ាងណាមិញ មកទល់សព្វថ្ងៃ អាចនិយាយបានថា សុខ លីន បានជោគជ័យមួយផ្នែកធំនៅលើអាជីពជាអ្នកលិស្បៈនេះទៅហើយ ដោយរូបនាងអាចរចំណូល បានច្រើនគួរសម រហូតអាចទំនុកបម្រុងទៅដល់គ្រួសារ ដែលមានឪពុកនិងកូនប្រុសក្នុងបន្ទុកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ទម្រាំបានមកដល់សព្វថ្ងៃ តារាស្រីរូបនេះ បានតស៊ូជាខ្លាំងទាំងខ្លួនជាស្រីមេម៉ាយកូនមួយ មកដើរលើវិថីនេះតែម្នាក់ឯង ប៉ុន្តែដោយសារតែទេពកោសល្យ ការស្រលាញ់ចូលចិត្តទើបធ្វើឲ្យ សុខលីន ទទួលបានប្រជាប្រិយនិងជោគជ័យបែបនេះ។ ទន្ទឹមនឹងនេះ បើទោះជាខ្លួនល្បីល្បាញក៏ពិតមែន តែនាងក៏មិនភ្លេចលោកឪពុកអ្នកមានគុណ នោះឡើយ ដោយពេលថ្មីនេះ នាងបានទិញការដូជាខ្សែកមួយខ្សែ តម្លែខ្ទង់ពាន់ដុល្លារជូនលោក ធ្វើឲ្យឪពុករំភើរីករាយរហូតអគុណកូនដល់ស្រក់ទឹកភ្នែកទៀតផង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]