ចិន៖ យោងតាមសារព័ត៌មាន Sina កាលពីថ្មីៗនេះ បានរាយការណ៍ពី ការរកឃើញតំណែងម្ចាស់មកុដបវរកញ្ញាចក្រវាឡចិន ឆ្នាំ ២០២១ គឺនាង Yang Shiyin ដែលបានបញ្ចេញសម្រស់ នៅក្នុងការប្រកួតបវរកញ្ញាចក្រវាលប្រទេសចិនលើកទី ៦៩ ហើយ នាងនឹងតំណាងឲ្យប្រទេសចិន ក្នុងការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧០ ដែលនឹង ប្រារព្ធធ្វើឡើង នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី ១២ ខែធ្នូ ខាងមុខនេះ។
ក្នុងនោះដែរ ត្រូវបានគេដឹងថា បវរកញ្ញាចិនរូបនេះ មានស្រុកកំណើតមកពី ខេត្ត Zhejiang។ ជាពិសេស នាងថែមទាំងមានសមត្ថភាព និងភាពលេចធ្លោ ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា កម្ពស់ខ្ពស់ស្រឡះ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ នាងគឺជានិស្សិតឆ្នាំចុងក្រោយ នៅសាកលវិទ្យាល័យទំនាក់ទំនងសង្គមនៃប្រទេសចិន ដែលមានជំនាញភាសាបរទេសបានយ៉ាងល្អ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត រូបរាងរបស់ Yang Shiyin ត្រូវបានគេចាត់ទុកថា មានភាពសាកសមយ៉ាងខ្លាំង សម្រាប់ពិភពកម្សាន្ត ដោយទស្សនិកជនជាច្រើន បានហៅនាងថាជា ទេពអប្សរ ដោយសារសម្រស់ដ៏មុតស្រួច ទាក់ទាញមិនចាញ់តារាអាជីព នោះឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]