រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ថ្មីៗនេះ ការប្រកួត Miss Universe Cambodia 2021 ស្វែងរកឃើញហើយ ម្ចាស់ជ័យលាភីលំដាប់រង និងម្ចាស់កមុដ ជាមួយគ្នានេះ មហាជនខ្លះក៏សម្តែងការពេញចិត្ត និងខ្លះទៀត ហាក់មិនគាំទ្រ ក្រោយពេលឃើញលទ្ធផល។
បើទោះបីយ៉ាងនេះក្តី លទ្ធផលកំណត់រួចរាល់ហើយ ដូច្នេះត្រូវតែគាំទ្រ ចំពោះម្ចាស់មកុដដែលនឹងត្រូវទៅ ប្រកួតនៅលើឆាកអន្តរជាតិ ការប្រកួតសម្រស់ខ្នាតពិភពលោក Miss Universe នៅប្រទេសអ៉ីស្រាអែល ក្នុងពេលខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបី មហាជនសម្តែងអារម្មណ៍យ៉ាងណាក៏ដោយ តែបើក្រឡេកទៅមើល ទំនាក់ទំនងរបស់ បវរកញ្ញាលំដាប់រងទាំង២ និងបវរកញ្ញាម្ចាស់ជ័យលាភី មើលទៅពិតជាស្និទស្នាលនឹងគ្នាខ្លាំងណាស់ មិនតែប៉ុណ្ណោះ ថ្មីៗ អ្នកទាំងពីរ ក៏ទៅបំពេញការងារនៅខេត្តសៀមរាប ជាមួយគ្នាថែមទៀតផង។
ជាមួយគ្នានោះ មហាជនហាក់ ផ្ទុះការចាប់អារម្មណ៍លើសម្រស់ ក្រៅឆាករបស់អ្នកទាំងពីរ គ្មានភ្លើងជំនួញ មិនផាត់មុខក្រាស់ៗ ដូចការពេលប្រឡង ប៉ុន្តែ អ្នកទាំងពីរ តុបតែងតិចៗសោះ មុខវិញផាត់ម្សៅស្រាលៗ តែកុំមើល សម្រស់ស្រស់ស្អាត យកទៅណាមិនអស់តែម្តង នេះបានហៅថា សម្រស់ពីធម្មជាតិមែន។
គួរបញ្ជាក់ផងដែរថា ម្ចាស់មកុដបានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាលំដាប់រងទី២ បានទៅលើ កញ្ញា ឆន ស្រីណេត និងបវរកញ្ញាលំដាប់រងទី២ បានទៅលើ កញ្ញា សុីម ម៉ាហ្គារ៉ែតពេជ្រចរណៃ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]