ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២១ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិបានចុះកិច្ចព្រមព្រៀងលើការសាងសង់ និងបើកដំណើរសាលារៀននៅ បុរី វីលៀម។ កម្មវិធីនេះធ្វើឡើង នៅភូមិអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលស្ថិតនៅគម្រោងបុរី វីលៀម ថ្មីផ្ទាល់តែម្តង។

ដោយមើលឃើញពីការរីកចំរើននៅក្នុងតំបន់នេះគួរអោយកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីជួយពង្រឹងគុណភាពនៃការអប់រំរបស់ប្អូនៗកុមារនៅតំបន់នេះអោយកាន់តែប្រសើរមួយកំរិតទៀតដូចនេះសាលាបញ្ញាសាស្ត្រអន្តរជាតិ និងបុរី វីលៀមបានសម្រេចធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងការបើកដំណើរសាខាសាលាបញ្ញាសាស្ត្រអន្តរជាតិររបស់ខ្លួនបន្ថែមទៀត ហើយក៏ជាសាខាដំបូងបំផុតរបស់ខ្លួននៅសង្កាត់កំបូល រាជធានីភ្នំពេញយើងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនិងទីតាំងសាលាដែលជាទីតាំងមានសក្តារនុពលបំផុត ដែលស្ថិតនៅក្នុងបុរី វីលៀមគម្រោងថ្មី មានផ្ទៃដីបច្ចុប្បន្នរហូតដល់ជាង១១ហត្ថា និងមានវីឡាជាង២០០ ហើយក៏ជាបុរី ដែលធំជាងគេក្នុងតំបន់ ហើយមានម៉ូតផ្សេងៗពីគ្នាដែលមានភាពស្រស់ស្អាតខ្លាំងរួមជាមួយគ្នានោះក៏មានផ្សារទំនើប វីលៀមផ្លាហ្សារ ដែលកំពុងតែចាប់ផ្តើមសាងសង់ហើយវាក៏ជាផ្សារទំនើបដំបូងគេ មុនគេនៅក្នុងសង្កាត់កំបូលនេះ។

ពិធីចុះហត្ថលេខា

នៅក្នុងកម្មវិធីនោះដែរ លោក វីលៀម ណារ៉ាម័រ (Mr. William Naramore) ដែលជាម្ចាស់គម្រោងបុរី វីលៀម និងជានាយកប្រតិបត្តិរបស់បុរី វីលៀម បានលើកឡើងថា៖

លោក វីលៀម ណារ៉ាម័រ

បន្ទាប់មកលោកតាបណ្ឌិតកុល ផេង បិតាស្ថាបនិក និងប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិក៏បានលើកឡើងបន្ថែមថា៖

លោកតាបណ្ឌិតកុល ផេង
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]