បរទេស៖ កាលពីថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយ តារាម៉ូដែលស្រី Miranda Kerr បានចែករំលែកពីអាថ៌កំបាំង នៅក្នុងការរក្សាភាពស្រស់ស្អាតរបស់នាង ប៉ុន្តែបែរជា បង្ហាញពីទុក្ខលំបាក និងគ្មានពេលវេលា ច្រើន បន្ទាប់ពីនាងមានកូន។
ក្នុងនោះដែរ តារាស្រី Miranda បានសារភាពថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បន្ទាប់ពីបានលើកឡើងបែបនេះ បានធ្វើមនុស្សជាច្រើនជ្រាបថា បើទោះបីជា តារាស្រីរូបនេះ បានរៀបការជាមួយនឹងមហាសេដ្ឋីក៏ដោយ តែនាងហាក់មិនសប្បាយចិត្ត ដូចដែលអ្នកគ្រប់គ្នាបានគិតនោះទេ។
ជារឿយៗ នាងតែងតែមើលថែកូន ដោយខ្លួននាងផ្ទាល់ និងមានតែការគាំទ្រពីម្តាយរបស់នាង តែប៉ុណ្ណោះ មិនអាស្រ័យលើ អ្នកបំរើនោះទេ។ Miranda ព្យាយាមធ្វើការងារផ្សេងៗឲ្យបានរួចរាល់ ក្នុងពេលដែលកូនៗរបស់នាងកំពុងគេង ។
គួរបញ្ជាក់ផងដែរថា តារាស្រី Miranda Kerr បានរៀបការជាមួយនឹង លោក Evan Spiegel ក្នុងឆ្នាំ ២០១៧ ហើយទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ Miranda និង ស្វាមីក៏បានយល់ពីគ្នាកាន់តែច្បាស់ និងមានភាពប្រសើរឡើង ដោយតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]