តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ ក្រោយគ្រងមកុដជាបវរកញ្ញាឯកចក្រវាលជប៉ុន ម្ចាស់ម្កុដកញ្ញា Juri Watanabe បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងជាពិសេសចំពោះអ្នកនិយមគាំទ្រវិស័យប្រកួតបវរកញ្ញាជុំវិញពិភពលោក ក្រោយបានបង្ហាញសមត្ថភាពយ៉ាងបុិនប្រសប់លើផ្នែកចំណេះដឹងទូទៅជាភាសាអង់គ្លេស គួបផ្សំនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រហូតមានអ្នកគាំទ្រមួយចំនួនដាក់ក្តីសង្ឃឹមខ្ពស់ថាបវរកញ្ញារូបនេះអាចឈានដល់Top ណាមួយក្នុងការប្រកួត។
យ៉ាងណាមិញ ងាកក្រលេកមកមើលប្រវត្តិត្រួសៗរបស់បវរកញ្ញារូបនេះវិញ កញ្ញា Juri Watanabe កើតនិងធំធាត់ឡើងនៅក្នុងក្រុមគ្រួសារជនជាតិជប៉ុន ប៉ុន្តែបានមានឱកាសបន្តការសិក្សានៅក្នុងសកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ឡូសអេនជឺលេស (UCLA) សហរដ្ឋអាមេរិក ព្រមទាំងបានបន្តការសិក្សាទៅប្រទេសចិនថែមទៀតផង។ បច្ចុប្បន្នបវរកញ្ញារូបនេះកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងនាមជាសហគ្រិនដើម្បីសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា បវរកញ្ញាជប៉ុន កញ្ញា Juri Watanabe នឹងត្រូវតំណាងឲ្យប្រទេសជប៉ុនចូលរួមនៅក្នុងការប្រកួតប្រជែងបវរកញ្ញាឯកចក្រវាលលើកទី៧០ ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសអុីស្រាអ៊ែល នៅថ្ងៃ ចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នាពេលឆាប់ៗខាងមុខនេះ៕
ចង់ឃើញថាតើបវរកញ្ញារូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]