ហុងកុង៖ ជាការពិតណាស់ តារាសម្ដែង លោក Kwong Wa គឺជាសិល្បករដ៏ល្បីមួយរូប ដែលមានឈ្មោះបោះសម្លេង និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ប៉ុន្តែនៅពេលស្ថិតនៅក្នុងវ័យចំណាស់ ជីវិត និងការងាររបស់ តារាប្រុសរូបនេះ បែរជាជួបនូវទុក្ខលំបាក ទៅវិញ។ 

ក្នុងនោះដែរ តារាប្រុសរូបនេះ ត្រូវបានគេដឹងថា កាលពីនៅក្មេងវ័យ លោកតែងតែទទួលបានការស្វាមគមន៍ពី ប្រព័ន្ធផ្សព្វផ្សាយ និងមានការបង្ហាញខ្លួន ក្នុងផលិតកម្មភាពយន្តល្បីៗ ប៉ុន្តែដោយសារតែការសម្ដែងជាប្រចាំ បានធ្វើឲ្យលោកមានបញ្ហា រងរបួសខ្នង និងជើង។ លើសពីនេះ ដោយមានរឿងចចាមអារ៉ាមជាច្រើន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់អាជីពរបស់ តារាប្រុសរូបនេះ ក៏បានធ្វើឲ្យលោកមានភាពតានតឹង ព្រោះមិនអាចប្រឈមមុខនឹងការពិត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះ តារាប្រុស លោក Kwong Wa ថែមទាំងធ្លាប់គិតចង់សម្លាប់ខ្លួន ព្រោះតែមានការភិតភ័យពីជំងឺរបស់ខ្លួន ដែលកាន់តែអាក្រក់ទៅ។ ដូច្នេះ ទើបលោកបានសម្រេចចិត្ត ចាកចេញពីសិល្បៈកម្សាន្ត ហើយចាប់ពីពេលនោះមក តារាប្រុសរូបនេះ មិនបានចូលរួមសម្ដែងអ្វីទៀតទេ។ ម៉្យាងវិញទៀត បន្ទាប់ពីបានជួបប្រទះនឹងបញ្ហានេះ លោក Kwong Wa និង ភរិយា ក៏បានចាកចេញពីអាផាតមិនដ៏ប្រណីត ទៅរស់នៅកន្លែងតូចចង្អៀត ព្រមទាំងលេចឮពីការលក់ធានារ៉ាប់រង ដើម្បីបន្តជីវិតរស់នៅ ផងដែរ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kwong Wa
Kwong Wa
Kwong Wa
Kwong Wa
Kwong Wa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]