បរទេស៖ កាលពីថ្មីៗនេះ មហាជនជាច្រើនបានប្រទះឃើញ Justin Bieber និងប្រពន្ធរបស់លោកជួបជុំ ច្បាស់ជាមានថ្ងៃចុងសប្តាហ៍ពិសេសជាមួយ ភរិយាដ៏ផ្អែមល្ហែម នៅសណ្ឋាគារ Bel Air រដ្ឋកាលីហ្វ័រញ៉ា។
ក្នុងនោះគេសង្គេតឃើញ តារាចម្រៀងរូបនេះពាក់អាវយឺតពណ៌ស ខោជើងវែង ពាក់វ៉ែនតាខ្មៅ យ៉ាងសង្ហាណាស់ ។ យ៉ាងណមិញ គេបានចាប់អារម្មណ៍ទៅលើ ស្បែកជើងកវែងធំមួយគូ ដែលស័ក្តិសមសម្រាប់បែបកូរ៉េៗ ប៉ុន្តែជាមួយនឹងកម្ពស់ និងជើងតូចរបស់ Justin បែរជាមើលទៅឃើញរលុងធំជាងមិនសមទាល់តែសោះ អាចនិយាយបានថាដូចជាដើរអូសដុំឈើលើជើងចូច្នេះ។ ប៉ុន្តែ Justin ពិតជាសង្ហាមែន ក្នុងសម្លៀកបំពាក់នេះ លើកលែងតែស្បែកជើងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ Hailey ជាថ្មីម្តងទៀតកំពុងឈរនៅម្ខាងនៃស្វាមីរបស់នាង ការផ្គូផ្គងសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងស្បែកជើងប៉ាតតាកខ្លី និងវ៉ែនតាបាននាំមកនូវចំណុចប្រទាក់ដ៏ចាប់អារម្មណ៍ និងសាកជាមួយរូបរាង ម៉ូដែលរូបនេះ ជាងខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]