កូរ៉េខាងត្បូង៖ អ្នកបំបែកក្បាច់រាំដ៏ល្បីប្រចាំវិស័យចម្រៀង K-pop តារាស្រី Bae Yoon Jung បានទម្លាយ ក៏ដូចជា បង្ហាញការដឹងគុណរបស់នាង ទៅកាន់តារាចម្រៀងទោលប្រុសលេងមាឌ PSY នៅក្នុងកម្មវិធី «Radio Star» លើប៉ុស្តិ៍ទូរទស្សនិ៍មួយ។
ទន្ទឹមនឹងនេះដែរ ដូចដែលមនុស្សជាច្រើនបានដឹងរួចមកហើយថា នៅពេលដែល PSY កំពុងតែត្រៀមខ្លួនសម្រាប់ការវិលត្រលប់ជាលើកទីមួយរបស់លោក បន្ទាប់ពីភាពជោគជ័យដ៏ផ្ទុះនៃបទ «Gangnam Style» កាលពីឆ្នាំ ២០១២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយមក តារាចម្រៀងរូបនេះបានជ្រើសរើសប្រើក្បាច់រាំដ៏ល្បីបំផុតរបស់ K-pop សម្រាប់បទចម្រៀងបន្ទាប់របស់លោក ដែលក្បាច់រាំ ក្នុងបទ «Gentleman» ឆ្នាំ ២០១៣ ដែលជាក្បាច់រាំដើម សម្រាប់បទ «Abracadabra» របស់ក្រុម Brown Eyed Girls។
ខណៈដែល Bae Yoon Jung ជាអ្នកបង្កើតក្បាច់រាំដើមសម្រាប់ «Abracadabra» ត្រូវបាន PSY បានទាក់ទងនាងដើម្បីសុំការអនុញ្ញាតឱ្យនាងប្រើក្បាច់រាំដ៏ល្បី ដែលបានទទួលរហស្សនាមថា «រាំយោលចង្កេះមុខឌឺ» នៅក្នុងប្រទេសកូរ៉េ។
ជាមួយគ្នានេះដែរ Bae Yoon Jung បានបន្តទៀតថា កាលពីពេលនោះ នាងទទួលបានប្រាក់ខែពី ៣ លានទៅ ៤ លានវ៉ុន (ប្រហែល ២.៥៣០ ដុល្លារទៅ ៣.៣៧៥ ដុល្លារ) សម្រាប់រាំបទទាំងមូលរយៈពេល ៣ ទៅ ៤ នាទី។
យ៉ាងណាមិញ តារាស្រីរូបនេះ បានដឹងគុណចំពោះ PSY ថែមទាំង រំឭក ក៏ដូចជា ប្រើក្បាច់រាំរបស់នាង មិនត្រឹមតែប៉ុណ្ណោះ ក៏បានបទថ្លៃកម្មសិទ្ធបញ្ញា ចំនួនទឹកប្រាក់ ១០ លានវ៉ុន (ប្រហែល ៨.៤៣៨ ដុល្លារ) សម្រាប់តែក្បាច់រាំ ត្រង់ក្រវីចង្កេះ ដែលហៅថា «រាំយោលចង្កេះមុខឌឺ» តែប៉ុណ្ណោះ៕
ប្រភព៖ Soompi
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]