កូរ៉េខាងត្បូង៖​ សម្រាប់បទចម្រៀង K-Pop ត្រូវបានគេទទួលស្គាល់ លើពិភពលោក ក្នុងការធ្វើបទចម្រៀង​ ដែលបទភាសាកូរ៉េសុទ្ធសឹងតែ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ​ ក្នុងស្រុក និងក្រៅស្រុកជាដើម។

ជាកស្តែង រហូតដល់ពេលនេះ បទ ​K-pop ត្រូវបានបើកសករាជ ដល់ជំនាន់ទី ៤ ដែលធ្វើឲ្យ បទចម្រៀង​ប៉ុបកូរ៉េជាច្រើន ត្រូវបានពេញនិយមជាខ្លាំង ក្នុងស្រទាន់យុវវ័យជំនាន់ក្រោយៗ ដែលបានរុញច្រាន កាន់តែធ្វើឲ្យ K-pop មានភាពល្បីល្បាញ មិនចាញ់បទភាសាបរទេសនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រឡេកទៅមើល បទចម្រៀង K-Pop ដ៏ល្បីបំផុតមួយចំនួន នៃក្រុមចម្រៀងពេញនិយមកូរ៉េ ជំនាន់ទី ២និងទី ៣ ដែលមានបទចម្រៀងល្បីៗ បានក្លាយជាការពេញនិយមយ៉ាងខ្លាំង ដែលប្រជាជនកូរ៉េភាគច្រើនស្គាល់បទភ្លេង ថែមទាំងបានធ្វើឲ្យម្ចាស់បទ កាន់តែល្បីឡើង ថែមមួយកម្រិតទៀត។

និយាយឱ្យត្រង់ទៅ យ៉ាងហោចណាស់ត្រឹមតែឬសូរសាច់ភ្លេង នៃបទចម្រៀងនីមួយៗ អ្នកពិតជាស្គាល់ ព្រោះបទទាំងនេះសុទ្ធសឹងតែល្បីរន្ទឺមិនណយ ដែលធ្វើឲ្យម្ចាស់បទ ល្បីពេញទូទាំងពិភពលោកតែម្តង!

ចង់ដឹងថាមានបទចម្រៀងណាខ្លះ សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

១. TVXQ បទ «Mirotic»

TVXQ

២. Super Junior បទ «Sorry, Sorry»

Super Junior

៣. Big Bang បទ «Lies», «Haru Haru», «Fantastic Baby», «Bang Bang Bang»

Big Bang

៣.១. Taeyang បទ «Eyes, Nose, Lips»

Taeyang

៣.២. G-Dragon បទ «Crooked»

G-Dragon

៤. SHINee បទ «Ring Ding Dong»

SHINee 

៥. 2PM បទ «Heartbeat»

2PM

៦. INFINITE បទ «Be Mine»

INFINITE

៧. EXO បទ «Growl»

EXO 

៨. CNBLUE បទ «I'm A Loner»

CNBLUE 

៩. WINNER បទ «Really Really»

WINNER

១០. iKON បទ «Love Scenario»

iKON 

១១. BTS បទ «Fire», «Spring Day», «Blood, Sweat & Tears»

BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]