រាជធានីភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តមហាជន ដែលបាននឹងកំពុងតាមដានទស្សនារឿងភាគ នគរមាស នៅលើកញ្ចក់ទូរទស្សន៍ CTN ប្រាកដជាស្គាល់ហើយ​ តារាសម្តែងស្រីជាតួអង្គ អមរា ទេវី។ តាមពិត តារាសម្តែងស្រី​ ដែលជាភរិយា តួអង្គ រាម រូបនេះ មានឈ្មោះពិតថា ពៅ សុវណ្ណម៉ារីតា។

ច្បាស់ណាស់ មហាជនមួយចំនួន ប្រាកដជាមានចម្ងល់ហើយ ព្រោះថា មិនដែលឃើញតារាស្រីរូបនេះ លេចមុខ បង្ហាញវត្តមាន នៅលើកម្មវិធី ឬរឿងភាគការសម្តែងណាមួយឡើយ ទើបតែឃើញវត្តមានរបស់នាង នៅក្នុងរឿងភាគល្បី ដែលកំពុងទទួលបានការគាំទ្រ និងទស្សនា ពោលគឺរឿង នគរមាសនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា

បើក្រឡេកមកមើលជីវិតពិតរបស់នាងវិញ ពៅ សុវណ្ណម៉ារីតា សព្វថ្ងៃ មានអាជីពការងារជាពហុការិនីដ៏ស្រស់ស្អាត ដែលមានបទពិសោធន៍ការងារយ៉ាងស្ទាត់ជំនាញ នៅលើយន្តហោះ។ ជាមួយគ្នានេះដែរ ក្រៅពីអាជីពការងារជាពហុការិនីហើយ ម៉ារីតា ក៏ឆ្លៀតពេលវេលារបស់នាង ដើម្បីបង្ហាញទេពកោសល្យដុងនៃការស្រលាញ់សិល្បៈ ក្នុងនោះ នាងក៏មានវត្តមានជាតួអង្គសំខាន់មួយរូបផងដែរ នៅក្នុងរឿងភាគបុរាណខ្មែរ​ ដែលមហាជនដែលកំពុងចាប់អារម្មណ៍ និងតាមដានជាប្រចាំ៕

ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា
ពៅ សុវណ្ណម៉ារីតា

ប្រភព៖ Plus Kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]