ភ្នំពេញ៖ ជឿជាក់ថា ហ្វេនៗដែលកំពុងតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរដែលកំពុងល្បី រឿង «នគរមាស» ច្បាស់ជាអាចស្គាល់យ៉ាងច្បាស់អំពីតួអង្គនីមួយៗនៅក្នុងរឿងនេះ។ ព្រោះថា គ្រប់តួអង្គទាំងអស់ សុទ្ធតែមានទេពកោសល្យពូកែៗ ដែលអាចសម្ដែងបានយ៉ាងល្អ ទាំងតួអង្គឯក តួអង្គរងប្រុសស្រី និងតួអង្គម្ដាយឪពុកជាដើម។

គីមធាន សម្ដែងជាតួអង្គ ពេជ្រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តួអង្គរងគឺនាយពេជ្រនៅក្នុងរឿងនេះ ដែលសម្ដែងដោយលោក ហន គីមធាន ក៏ទទួលបានការគាំទ្រច្រើនដែរ ព្រោះតារាប្រុសរូបនេះ អាចបត់បែនសម្ដែងបានច្រើនប្រភេទ មានទាំងបែបច្រឡឺម ស្លូតបូត និងកំប្លែងផងដែរ ទើបមហាជនភាគច្រើននិយមចូលចិត្តតួអង្គលោកច្រើនសន្ធឹក។

យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតឯកជន ពិសេសរូបសម្រស់របស់ គីមធាន នៅឯក្រៅសាច់រឿងវិញ យើងឃើញថា ហ្វេនៗគ្រប់គ្នាច្បាស់កំពុងលង់ស្នេហ៍ជាមួយសម្រស់របស់លោកជាក់ជាមិនខាន។ ព្រោះនៅក្រៅឆាក ពេលចេញទៅកម្មវិធី ឬពេលទៅដើរកម្សាន្ត គ្រប់រូបភាពដែលតារាប្រុសរូបនេះថតមកនីមួយៗ ពិតជាសង្ហាខ្លាំង។ ទាំងការតុបតែងខ្លួន ការលេងម៉ូតសម្លៀកបំពាក់ចេញមកគ្រប់ស្ទាយ៍ ពិតជាទាន់សម័យ ទាក់ទាញ មានមន្តស្នេហ៍មិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

គីមធាន
គីមធាន
គីមធាន
គីមធាន
គីមធាន
គីមធាន
គីមធាន
គីមធាន
គីមធាន
គីមធាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]