ប៉េកាំង៖ អាជ្ញាធរក្រុងប៉េកាំងបានបិទផ្សារជាច្រើន និងបានបិទផ្ទុបតាមតំបន់ ដាក់ជាតំបន់ក្រហម នៅលំនៅដ្ឋានមួយចំនួនជុំវិញការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ខណៈដែលករណីចុងក្រោយនេះ បានរីករាលដាលដល់សង្កាត់កណ្តាលក្រុង នៃរដ្ឋធានីធំ របស់ប្រទេសចិន។

តួយ៉ាង ប្រទេសចិនបានទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លង តាមរយៈការបិទក្រុង (តាមតំបន់) ក៏ដូចជាការធ្វើតេស្តទ្រង់ទ្រាយធំ និងការរឹតបន្តឹងការធ្វើដំណើរ ដែលអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការកើនឡើងទូទាំងប្រទេសដែលទាក់ទង នឹងការធ្វើដំណើរចូលក្នុងស្រុកកាលពីខែមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ករណីថ្មីចំនួន ប្រាំមួយត្រូវបានរកឃើញនៅក្នុងសង្កាត់ Chaoyang និង Haidian ភាគកណ្តាលរបស់ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃព្រហស្បតិ៍ (១១ ខែវិច្ឆិកា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាទំនាក់ទំនងជិតស្និទ្ធទាំងអស់នៃអ្នកឆ្លងថ្មីៗនេះនៅក្នុងខេត្ត Jilin ភាគឦសាន។

ទៀតសោតកាសែត Beijing Youth Daily ក៏បានរាយការណ៍ថា ផ្សារទំនើប Raffles City ក្នុងទីក្រុង Dongcheng ដែលជាសង្កាត់កណ្តាលក្នុងរដ្ឋធានី ក៏ត្រូវបានបិទទ្វារកាលពីល្ងាចថ្ងៃពុធផងដែរ បន្ទាប់ពីអ្នកផ្ទុកមេរោគ កូវីដ១៩ ត្រូវបានគេរកឃើញថាបានទៅលេងផ្សារទំនើបមួយនេះ៕

ប្រភព៖ channelnewsasia.

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]