ភ្នំពេញ៖ ស្របតាមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន ធនាគារ ព្រីនស៍ ម.ក បានដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់ហាងកាហ្វេ Amazon Coffee, Global House Sen Sok ភាគពាយព្យនៃរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដាក់ដំណើរការម៉ាស៊ីនអេធីអឹមថ្មីនេះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021 នៅវេលាម៉ោង 11:11 ព្រឹក ពីសំណាក់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក លោក Leslie Lee នាយកប្រតិបត្តិអាជីវកម្ម និងលោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី ដែលតំណាងឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រីនស៍។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖
ម៉ាស៊ីនអេធីអឹម Drive-Through នេះ គឺជាមធ្យោបាយថ្មីនៃការប្រើប្រាស់សេវាធនាគារនៅកម្ពុជា ហើយយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាធនាគារដំបូងគេបង្អស់ក្នុងការនាំយកសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ជាការពិតណាស់ម៉ាស៊ីនអេធីអឹម Drive-Through នេះមានចំនួនតិចតួចតែប៉ុណ្ណោះនៅតាមបណ្តាតំបន់ប៉ែកអាស៊ីអាគ្នេយ៍ ដែលមានដូចជា ប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីជាដើម។ ជាងនេះទៅទៀតដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងការផ្ទៀងផ្ទាត់ ដូចជាប្រព័ន្ធ biometrics និង geolocation អតិថិជនអាចប្រើប្រាស់សេវាធនាគារកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួលពីចម្ងាយ (ពីគេហដ្ឋានផ្ទាល់) ពីយានជំនិះ ឬនៅតាមបណ្តាសាខាណាមួយដែលនៅជិតពួកគេជាដើម។
ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារទាំងនេះបានកាន់តែងាយស្រួលផងដែរ តាមរយៈកម្មវិធី PRINCE Mobile របស់យើង ឬតាមរយៈម៉ាស៊ីន ដក-ដាក់ប្រាក់របស់យើងនៅទូទាំងផ្ទៃប្រទេស។ លោកបន្ថែមទៀតថា ធនាគារ ព្រីនស៍ ម.ក នឹងបន្តស្វែងរកសេវាកម្មធនាគារថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត មានសុវត្ថិភាព និងភាពងាយស្រួលបំផុតតាមដែលអាចធ្វើទៅបានដើម្បីបំពេញនូវគ្រប់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលមានការកើនឡើងឥតឈប់ឈរ។
ម៉ាស៊ីន អេធីអឹម Drive-Through ដំបូងរបស់ ធនាគារ ព្រីនស៍ នេះ នឹងផ្តល់នូវសេវាកម្មជាច្រើនដល់អតិថិជនរួមមាន ការដកប្រាក់ ទូទាត់ប័ណ្ណឥណទាន ផ្ទេរប្រាក់ ការបញ្ចូលកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាកម្មជាច្រើនផ្សេងទៀត។ បន្ថែមពីនេះអតិថិជនរបស់ធនាគារផ្សេង ក៏អាចធ្វើប្រតិបត្តិការដកប្រាក់ពីម៉ាស៊ីនអេធីអឹម Drive-Through នេះបានដូចគ្នា ដោយគ្រាន់តែប្រើប្រាស់នូវប័ណ្ណម៉ាស្ទ័រកាត វីសា UnionPay និងប័ណ្ណ CSS របស់ពួកគេ។
លោក ហ៊ន់ សុរចនា បន្ថែមទៀតថា៖
លោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី បានមានប្រសាសន៍ថា លោកពិតជាមានភាពរីករាយណាស់ដែលការខិតខំប្រឹងប្រែងរបស់លោក និងក្រុមការងារក្លាយជាការពិត ហើយពិតជាមានសេចក្តីសោមនស្សជាពន់ពេកដែលអាចផ្តល់នូវសេវាកម្មដ៏មានភាពងាយស្រួលមួយទៅកាន់អតិថិជន។
បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មានទីតាំងអេធីអឹមចំនួន 71 កន្លែងទូទាំងប្រទេស ដែលរាប់ទាំងម៉ាស៊ីនអេធីអឹម Drive Through ដំបូងគេនៅកម្ពុជា។ ម៉ាស៊ីនអេធីអឹមផ្សេងទៀតរបស់យើងមានទីតាំងស្ថិតនៅតាមបណ្តាសាខាទាំង32 ក៏ដូចជានៅតាមផ្សារទំនើប ហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងម៉ាស៊ីនអេធីអឹមនៅក្រៅសាខា ដែលស្ថិតនៅទីប្រជុំជនដ៏មានសក្តានុពលខ្ពស់ដើម្បីផ្តល់នូវភាពងាយស្រួលរបស់អតិថិជនរបស់យើង។
ដើម្បីស្វែងរកទីតាំងនៃម៉ាស៊ីនអេធីអឹម Drive-Through របស់ ធនាគារ ព្រីនស៍ ដំបូងបង្អស់នេះ សូមចូលទៅកាន់តំណរភ្ជាប់ Google Map ខាងក្រោម៖https://goo.gl/maps/UyzPozWqcwUzqz4TA។
សម្រាប់ព័ត៌មានបន្ថែមអំពី ធនាគារ ព្រីនស៍ ឬអំពីសេវាកម្មរបស់យើង សូមទាក់ទងមកកាន់លេខ 1800 20 8888 ឬចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទៅកាន់សាខារបស់យើងដែលមានទីតាំងស្ថិតនៅទូទាំងប្រទេស។
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 71 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]