រាជធានីភ្នំពេញ៖ ពិតណាស់ មហាជន ក៏ដូចជា អ្នកគាំទ្រលោក ជឿន ប៊ុនចក់ Admin ជិងចក់ ជ្រាបរួចមកហើយថា អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ល្បីពូកែថ្មីមាត់រូបនេះ បានចូលរោងការក្រាបផ្ទឹម កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ជាមួយភរិយាសំណប់ចិត្ត អ្នកនាង ទ្រិញ ផល្លា ដែលមើលទៅពោរពេញដោយក្តីសុខ ជាមួយនឹងវត្តមានដ៏ច្រើនកុះករពីសាច់ញាតិទាំងសងខាង រួមទាំងមិត្តជិតដិតផងដែរ។
ក្នុងនោះ កូនក្រមុំ ត្រូវបានគេស្គាល់ថា ជាមេម៉ាយកូនមួយ មានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលត្រូវបានលោកពូ ជិងចក់ ដេញតាមញ៉ែញ៉ង់ ក៏ដូចជាលួចស្រលាញ់ តាំងពីឆ្នាំ២០១៤ ប៉ុន្តែ កាលនោះ លោកតែមិនហ៊ានសារភាព ឬទាក់ទងឡើយ ព្រោះតែលោកពុំមានលទ្ធភាព ឬសំបូរទ្រព្យធននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែនៅពេលនេះ ក្តីស្រម៉ៃរបស់ Admin ជិងចក់ បានក្លាយជាការពិតហើយ។
សូមបញ្ជាក់ផងដែរថា អាពាហ៍ពិពាហ៍របស់លោក ត្រូវបានរៀបចំឡើងកាលពីថ្ងៃម្សិលមិញនេះ ចំថ្ងៃល្អតែម្តង ថ្ងៃទី១១ ខែ១១ ឆ្នាំ២០២១ រីឯកម្មវិធីធំ នឹងអាចត្រូវបានធ្វើនៅខែធ្នូ ប្រសិនជាប្រទេស ត្រូវរាជរដ្ឋាភិបាល សម្រេចបើកដូចដើម។
ច្បាស់ណាស់ ជឿជាក់ថា មហាជនជាច្រើន ប្រាកដជាចង់ដឹងចង់លឺពីថ្លៃបណ្ណាការរបស់ Admin ជិងចក់ ចូលដណ្តឹងអ្នកនាង ទ្រិញ ផល្លា ក្នុងនោះ បើតាមប្រភពពីមិត្តភក្តិជិតស្និត ទម្លាយឱ្យដឹងថា គឺថ្លៃបណ្ណាការ ហុងស៊ុយដូចនឹងថ្ងៃរៀបការ គឺថ្លៃ ១១១,១១១ ដុល្លារអាមេរិក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]