ភ្នំពេញ៖ មុនចាប់ផ្ដើមវិស័យសិល្បៈ កញ្ញា ហ្វា ហ្វា ធ្លាប់ជាអតីតបរវរកញ្ញា ដែលតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួត Miss Cosmos World កាលពីឆ្នាំ ២០១៨។ ពិតណាស់ ចាប់តាំងបញ្ចាប់ការប្រកួតបវរកញ្ញារួច តារារូបនេះ កាន់តែមានសន្ទុះការងារក្នុងវិស័យសិល្បៈខ្លាំង បើតាមការសង្កេតឃើញកន្លងមក។
យ៉ាងណាមិញ បច្ចុប្បន្ន ហ្វាហ្វា ជាតារាសម្ដែង និងតារាបង្ហាញម៉ូដយ៉ាងមានប្រជាប្រិយភាព ជាពិសេស មុខមាត់ និង រូបសម្រស់នាង ស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង។ ហើយមួយរយៈចុងក្រោយនេះ នាងក៏តែងតែទទួលថតសម្អាងការ ដោយការស្លៀកឈុតកូនក្រមុំ បែបប្រពៃណី ឬ រ៉ូបកូនក្រមុំនោះទេ គឺសុទ្ធសឹងតែលេចធ្លោជាខ្លាំង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងមាន មុខមាត់រូបរាងស្អាតនោះ ថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារារូបនេះទៅកែសម្ផស្សពង្រីកដើមទ្រូងឲ្យធំជាងមុន។ ម្យ៉ាងស្របពេលដែលទទួលការកែពង្រីកដើមទ្រូង នាងទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជន និងអ្នកគាំទ្រជាច្រើនផងដែរ។ ជាក់ដស្ដែង ដូចរូបភាពដែល ហ្វាហ្វា ទើបតែបានបង្ហោះថ្មីៗនេះ ជាមួយនិងសម្លៀកបំពាក់យ៉ាងស៊ិចស៊ីខោខៅប៊យខ្លី អាវខ្មៅពាក់កណ្ដាលខ្លួន វាលបញ្ចាញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ជាមួយនិងបរិយាកាសហាងកាហ្វេ រឹតតែធ្វើឲ្យតារាស្រីរូបនេះកាន់តែទទួលបានចាប់អារម្មណ៍កាន់តែខ្លាំងឡើង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]