បរទេស៖ ជាការពិតណាស់ តារាចម្រៀងស្រី Selena Gomez មិនត្រឹមតែមាន រូបសម្រស់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍តែប៉ុណ្ណោះទេ ប៉ុន្តែនាងត្រូវគេដឹងថា មានចរិតស្លូតបូត និងរួសរាយរាក់ទាក់ ថែមទៀតផង ដែលនេះ ក៏ត្រូវបានបង្ហាញដោយមិត្តៗរួមអាជីព របស់នាង និងនៅក្នុងអំឡុងពេល ចាក់បញ្ចាំងរឿង «Dolittle» ឆ្នាំ ២០២០។
ក្នុងនោះដែរ សម្រស់រងបស់តារាចម្រៀងស្រី Selena បានក្លាយជាចំណុចដ៏លេចធ្លោ នៅលើកម្រាលព្រំក្រហម ដោយសារភាពស្រស់ស្អាត និងស្នាមញញឹមស្រស់ស្រាយយ៉ាងស្រទន់។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះសកម្មភាពមួយ របស់ Selena Gomez នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិត កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលនោះ គឺជាពេល ដែលក្រុមតារាទាំងមូល បានថតរូបជាក្រុម ហើយមនុស្សមួយចំនួនដែលឈរនៅខាងក្រៅ មិនអាចចូលទៅក្នុងកន្លែងថតបាន ដោយសារតែ កន្លែងចង្អៀត។ នៅពេលឃើញភាពរអាក់រអួលនេះភ្លាម តារាស្រី Selena បានបោះជំហានទៅមុខ យ៉ាងលឿន ហើយអង្គុយលើឥដ្ឋ ដើម្បីឱ្យអ្នកយកព័ត៌មាន អាចចាប់យករូបភាពតួសម្តែងទាំងមូល។
ហើយសកម្មភាពតូចតាចមួយនេះ អាចបង្ហាញថា នាងពិតជាមានចិត្ត និងយកចិត្តទុកដាក់ ចំពោះមិត្តរួមការងារ ព្រមទាំងត្រូវបាន អ្នកនិយមលេងអ៊ីនធឺណិតសរសើរ ពីទង្វើដ៏ល្អ ទោះបីជាស្លៀកសំពត់វែង និងត្រូវប្រឡាក់ ក៏នាងមិនប្រកាន់ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]