ការឡើងមុននៅវ័យជំទង់ គឺជាបញ្ហាស្បែកដែលកើតឡើងជាញឹកញាប់នៅពេលដែលយើងទើបពេញវ័យ ឬទើបមករដូវលើកដំបូង។ មុនកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន ហើយអាចលេចឡើងនៅលើខ្នង កផ្នែកខាងលើ ស្មា និងមុខ។ ដូច្នេះហើយ ដើម្បីបង្ការការឡើងមុនអំឡុងពេលពេញវ័យ យើងគប្បីបង្កើតទម្លាប់ថែទាំស្បែកឲ្យបានត្រឹមត្រូវ។
១. រក្សាជាតិទឹក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្មេងជំទង់ គប្បីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ពីព្រោះទឹកមានសារសំខាន់ណាស់ សម្រាប់រាងកាយទាំងមូល ក៏ដូចជាសុខភាពស្បែក។ ការញ៉ាំទឹកក៏ជួយឲ្យស្បែករបស់យើងមើលទៅក្មេងជាងវ័យ មានសុខភាពល្អ និងជួយបណ្ដេញជាតិពុលផងដែរ។
២. លាងជម្រះគ្រឿងសម្អាងមុនចូលគេង
ពិតណាស់ រាល់គ្រឿងសម្អាងដែលនៅសេសសល់នៅលើផ្ទៃមុខពេញមួយយប់ អាចធ្វើឲ្យយើងស្ទះរន្ធញើស និងនាំឲ្យកើតមុនដោយមិនដឹងខ្លួន។
៣. សម្អាតមុខជារៀងរាល់ថ្ងៃ
ជាមួយគ្នានេះដែរ ប្រសិនបើស្បែកមុខរបស់យើងឡើងប្រេង ឬកខ្វក់ ចូរលាងសម្អាតមុខម្ដង ឬពីរដងក្នុងមួយថ្ងៃ និងប្រើប្រាស់ប្រភេទហ្វូមលាងមុខដែលមិនមានជាតិកាត់។ ជាក់ស្ដែង ហ្វូមដែលមានជាតិកាត់ខ្លាំង អាចកម្ចាត់ប្រេងធម្មជាតិពីស្បែកមុខរបស់យើង និងអាចធ្វើឲ្យស្បែកផលិតប្រេងកាន់តែច្រើន ដែលជាហេតុនាំឲ្យកើតមុន។
៤. ជៀសវាងញេចមុន
ការញេច ឬកេះមុន សុទ្ធតែអាចបង្កជាការរលាកកាន់តែខ្លាំង និងអាចបណ្ដាលឲ្យបាក់តេរីចូលទៅក្នុងស្បែកដោយមិនដឹងខ្លួន ហើយទម្លាប់មួយនេះនឹងធ្វើយើងកើតមុនកាន់តែច្រើនឡើង។
៥. លាបក្រែមផ្ដល់សំណើម
ទោះបីជាមុខរបស់យើងមានជាតិប្រេងច្រើន យើងមិនគួររំលងក្រែមផ្ដល់សំណើមឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានស្បែកងាយកើតមុន គួរប្រើប្រាស់ប្រភេទក្រែមផ្ដល់សំណើមដែលគ្មានជាតិប្រេង និងមានសាច់ក្រែមស្រាល ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]