រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្តីពីការបើកដំណើរឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា។

ក្នុងនោះ បើតាមសេចក្តីណែនាំរបស់ក្រសួង បានបញ្ជាក់ដូច្នេះថា៖ តាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបើកឱ្យដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩​ តាមបែបគន្លងប្រក្រតីភាពថ្មី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនេះដែរ ក្រសួង សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានា ត្រូវអនុវត្តដូចខាងក្រោម៖

១. ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការបើកដំណើរការឡើងវិញនូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា តាមវត្ត វិហារ ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។

២. ត្រូវរៀបចំត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់ព្រះសង្ឃនិងសាសនិកគ្រប់និកាយសាសនាទាំងអស់ ព្រមទាំងអ្នកចេញចូលក្នុងបរិវេណកម្មវិធី មិនឱ្យលើសពីចំនួនកំណត់របស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីចូលរួមទប់ការឆ្លងរាលដាលនៃកូវីដ១៩។

៣. គ្រប់វត្ត និងកន្លែងប្រតិបត្តិសាសនា ត្រូវអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាប់ខ្ជាប់វិធានការ៣កុំ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា៕

រូបតំណាង
រូបតំណាង
សេចក្តីណែនាំរបស់ក្រសួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]