ភ្នំពេញ៖ នាពេលថ្មីៗនេះ កម្ពុជានាំចេញស្វាយស្រស់ចំនួន ២០២,១៤១ តោន ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១។ ចំនួននេះ កើនឡើង ១៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបញ្ជាក់ថាទីផ្សារនាំចេញច្រើនជាងគេគឺប្រទេសវៀតណាម។
ដោយឡែក បើតាមរបាយការណ៍ដដែល រយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញស្វាយ ២០២ ១៤១ តោន កើនឡើង១៥៧ភាគរយ។ របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងចំណោម៧ ប្រទេសដែលកម្ពុជាបាននាំចេញស្វាយនោះ មានប្រទេសវៀតណាម ច្រើនជាងគេ គឺជាង ១៧ម៉ឺនតោន បន្ទាប់មកប្រទេសថៃ ជាង ២ម៉ឺនតោន,ប្រទេសចិន ជាង២០០តោន ,កូរ៉េ ជាង១០០តោន, ហុងកុង ៥០តោន ,សិង្ហបុរី ១៦តោន និងគុយវ៉ែត ០,០១តោន។
យ៉ាងណាមិញ ក្រៅពីស្វាយស្រស់ កម្ពុជាក៏នាំចេញ តំណាប់ស្វាយចំនួន ១៥ ៦៥១តោន ទៅកាន់១១ប្រទេស ក្នុងរយៈពេល១០ ខែមកនេះ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជានាំចេញតំណាប់ស្វាយទៅកាន់ប្រទេសចិន ជាង១ម៉ឺនតោន, ប្រទេសថៃ ជាង១ពាន់តោន, ប្រទេសហ្វីលីពីន ជាង៨០០តោន ,វៀតណាម និងប្រទេសជប៉ុន ជាង៥០០តោន។ ដំណប់ស្វាយ ២១តោនទៀត ត្រូវបាននាំចេញទៅអង់គ្លេស ប្រទេសកូរ៉េ ជាង១៧តោន , អាម៉េរិក ជាង៨តោន, កោះតៃវ៉ាន់ជាង ៣ តោន, កាហ្សាក់ស្ថាន ០,០៥តោន និងប្រទេសរុស្សីចំនួន ០,០០២តោន។ ជាមួយគ្នានេះ កម្ពុជាក៏នាំចេញទឹកស៊ីរ៉ូស្វាយប្រមាណ ៤ ៤០០ តោន ទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសចិនផងដែរ៕
ប្រភព៖ ថ្មីថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]