បរទេស៖ កាលពីល្ងាចថ្ងៃទី ១០ ខែវិច្ឆិកា អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ Morocco ឆ្នាំ ២០២១ (Miss Universe Morocco) បានប្រកាសថា បវរកញ្ញា នាង Fatima-Zahra Khayat បានជួបឧបទ្ទវហេតុដែលនឹកស្មានមិនដល់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ដូច្នេះហើយ បរវកញ្ញា Morocco រូបនេះ មិនអាចតំណាងឱ្យប្រទេស Morocco ទៅចូលរួមប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២១ នៅប្រទេសអ៊ីស្រាអែល នាពេលខាងមុខនេះ បានទេ។ បន្ទាប់មក គណៈកម្មាធិការ រៀបចំកម្មវិធី Miss Universe Morocco ២០២១ បានរៀបចំពិធី ដ៏សាមញ្ញមួយសម្រាប់ Fatima-Zahra Khayat ដើម្បីប្រគល់មកុដ និងខ្សែក្រវាត់ ដល់ម្ចាស់ជ័យលាភីលំដាប់រងទី ១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ម្ចាស់ជ័យលាភីលំដាប់រងទី១ មានឈ្មោះថា Kawtar Benhalima អាយុ ២២ ឆ្នាំ ដែលមាន​បុគ្គលិក​លក្ខណៈ​ តាម​ស្ទីល​​ទាន់សម័យ​ ព្រមទាំងមានចំណូលចិត្ត ចូលចិត្តច្រៀង ធ្វើសមាធិ អាន និងសម្តែង។ ហើយ បេក្ខនារីរូបនេះ នឹងជំនួស Fatima-Zahra Khayat ដើម្បីចូលរួម ប្រកួតបវរកញ្ញាចក្រវាល នាពេលខាងមុខនេះ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

សកម្មភាពផ្ទេរដំណែងបរវកញ្ញាចក្រវាឡ Morocco
សកម្មភាពផ្ទេរដំណែងបរវកញ្ញាចក្រវាឡ Morocco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]