បាត់ដំបង៖ ថ្ងៃនេះតំណាងក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បាននាំយកនូវសម្ភារៈសុវត្ថិភាពសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា អាល់កុលចំនួន១២០លីត្រ ម៉ាស់ចំនួន០២កេះធំ ឧបករណ៍វ៉ាស់កំដៅចំនួន១០គ្រឿង និងអាវភ្លៀងចំនួន៣០ ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបងសម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ពិធីនេះរៀបចំឡើងក្នុងបរិវេណសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បានប្រគល់សម្ភារៈសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន​ ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្រគល់សម្ភារៈសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ក្រៅពីនេះក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ ក៏បាននាំយកនូវសម្ភារៈសុវត្ថិភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា អាល់កុលចំនួន១៨០លីត្រ ម៉ាស់ចំនួន០៣កេះធំ ឧបករណ៍វ៉ាស់កំដៅចំនួន០៦គ្រឿង និងសៀវភៅសរសេរ ចំនួន៩០០ក្បាល ដើម្បីប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារដ្ឋចំនួន០៣ នៅក្នុងក្រុងបាត់ដំបង។ សាលាទាំង០៣នោះរួមមាន អនុវិទ្យាល័យសោហឺ អនុវិទ្យាល័យអូរតាគី និងវិទ្យាល័យមុនីវង្សផងដែរ។

ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បានប្រគល់សម្ភារៈសុវត្ថិភាពដល់សាលារៀន

ក្រុមហ៊ុន ដាយ​ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈរបស់យើង «អតិថិជនជាចម្បង»។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត៕

ក្រុមហ៊ុន​ ដាយ ​អ៊ិឈិ ឡាយហ្វ៍ បានប្រគល់សម្ភារៈសុវត្ថិភាពដល់សាលារៀន
ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បានប្រគល់សម្ភារៈសុវត្ថិភាពដល់សាលារៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]