ថៃ៖ អាចនិយាយបានថា តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព Nine Naphat ត្រូវបានគេចាត់ទុកថាជាតារាប្រុស ដែលមានរូបរាង មុខមាត់សង្ហាម្នាក់ បូករួមសមត្ថភាពក្នុងសិល្បៈដ៏ប៉ិនប្រសប់ទៀតនោះ ទើបធ្វើឲ្យ នារីៗគ្រប់គ្នា លង់ស្នេហ៍ជាមួយតារាប្រុសរូបនេះជាច្រើនផងដែរ។  

ជាមួយគ្នានេះ ពេលថ្មីនេះ លោក Nine Naphat ក៏ទម្លាយពី​ភាព​រីក​ចម្រើន​នៃ​ការសាងសង់ផ្ទះ​ថ្មី​ទំហំ​រូបរាងមិន​ទាន់​បញ្ចប់​នៅឡើយ ​ប៉ុន្តែនៅតែ​មើល​ដឹងថាពិតជា​ធំ រហូតដល់ទាំង​អ្នក​​អ្នក​គាំទ្រ​រូបលោក ​និយាយ​ចំអក​ថា​នេះ​ពិត​ជាដូច​វិមាន​មែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើទោះបីជា ផ្ទះមួយនេះ មិនទាន់សាងសង់រួចរាល់ជាស្ថាបពរក៏ដោយ ផ្ទះ កម្លោះសង្ហា Naphat ត្រូវគេប៉ាន់ស្មានថាជាផ្ទះដ៏ស្កឹមស្កៃ ដែលមានភាពស្រស់ស្អាត ឆើតឆាយ ព្រោះរូបលោកផ្ទាល់គឺជាមនុស្សដែលចូលចិត្តរស់នៅជាមួយធម្មជាតិ និងភាពស្ងប់ស្ងាត់ផងដែរ។

យ៉ាងណាមិញ ហ្វេនៗជាច្រើនក៏កំពុងតែរង់ចាំមើលពីភាពស្រស់ស្អាតផ្ទះដែលហ្វេនគិតថាជាវិមាន មួយនេះ ក្រោយពីសាងសង់រួច ក៏ដូចជាចូលរួមអបអរសាទរភាពជោគជ័យ ដែលនឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ sanook

សូមទស្សនារូបភាពខាងក្រោម៖

Nine Naphat
Nine Naphat
ផ្ទះ Nine Naphat កំពុង សាងសង់
ផ្ទះ Nine Naphat កំពុង សាងសង់
ផ្ទះ Nine Naphat កំពុង សាងសង់
ផ្ទះ Nine Naphat កំពុង សាងសង់
ផ្ទះ Nine Naphat កំពុង សាងសង់
ផ្ទះ Nine Naphat កំពុង សាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]