ការបាក់ធ្មេញ អាចបណ្ដាលឲ្យបះ៉ពាល់ដល់អាយុជីវិតរបស់យើងបាន។ ប្រសិនបើយើងជួបឧបទ្ទវហេតុណា មួយនិងធ្វើឲ្យបាក់ធ្មេញគឺជារឿងត្រូវស្វែងរកការព្យាបាល។ ប៉ុន្តែយើងចាំបាច់ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ បើសិនជាមានគ្រោះថ្នាក់ដល់បាត់បង់ស្មារតី ឬុមានរបួសធ្ងន់ធ្ងរ។
ទម្រង់ការក្នុងការជួយសង្គ្រោះធ្មេញដែលរបូតចេញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រើសយកធ្មេញដែលបាក់ឬកម្ទេចបំណែកធ្មេញ
យើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលរើសធ្មេញ ព្រោះថាការរក្សាធ្មេញបានល្អបង្កើនភាពជោគជ័យក្នុងការដាក់បញ្ចូលវិញ។ យ៉ាងណាក៏ដោយគឺមិនត្រូវប៉ះផ្នែកឫសធ្មេញឡើយ ដោយកាន់តែផ្នែកក្បាលធ្មេញតែប៉ុណ្ណោះ។ ប្រសិនបើធ្មេញប្រឡាក់ដី ឬរបស់អ្វីផ្សេងទៀតយើងត្រូវលាងធ្មេញនោះជាមួយទឹកក្ដៅឧណ្ហៗថ្មមៗតិចជាង១០វិនាទី តែហាមដុះ ឬសម្អាតជាមួយអាល់កុល។
២. ការដាក់បញ្ចូលឬរក្សាធ្មេញទុក
ដំបូងយើងត្រូវខ្ពុរមាត់ជាមួយទឹកក្ដៅឧណ្ហៗ ព្យាយាមដាក់ធ្មេញដែលរបូតចេញចូលទៅក្នុងរណ្ដៅធ្មេញវិញ។បន្ទាប់មកត្រូវខាំកុំប្រ៉េសដើម្បីទប់ធ្មេញឲ្យជាប់នឹងកន្លែង។ ប្រសិនជាយើងមិនអាចដាក់បញ្ចូលវិញបានទេឬធ្មេញមានការបែកបាក់គួរត្រាំនៅក្នុងទឹកដោះគោសុទ្ធ។ ប្រសិនបើយើងគ្មានទឹកដោះគោទេអាចរក្សាទុកក្នុងមាត់រវាងសាច់ថ្ពាល់ និងអញ្ចាញធ្មេញដើម្បីបង្ការកុំឲ្យធ្មេញស្ងួត។
៣. គ្រប់គ្រងការហូរឈាមនិងការឈឺចាប់
យើងអាចបញ្ឈប់ការហូរឈាមជាមួយកុំប្រ៉េសដែលបានសម្លាប់មេរោគ ឬក្រណាត់អាវ។ ប្រសិនបើតំបន់ជុំវិញកន្លែងបាក់ធ្មេញមានការហើម និងឈឺចាប់អាចប្រើកុំប្រ៉េសត្រជាក់មកជំនួសបាន។ សម្រាប់ថ្នាំដែលអាចកាត់បន្ថយការឈឺចាប់មានដូចជា ibuprofen ឬacetaminophen។
៤. ស្វែងរកការព្យាបាល
ប្រសិនបើយើងដឹងថាខ្លួនជួបឧបទ្ទវហេតុហើយបាក់ជ្រុះធ្មេញតែម្ដងនោះយើងត្រូវទៅជួបគ្រូពេទ្យធ្មេញជាបន្ទាន់។ កុំភ្លេចយកធ្មេញឬបំណែកធ្មេញដែលបាក់ទៅជាមួយផង។ ទោះបីជាយើងបានដាក់ធ្មេញចូលក្នុងរណ្ដៅធ្មេញវិញបានក៏ដោយ យើងត្រូវធ្វើការតាមដាននិងពិនិត្យដដែល។ បំណែកធ្មេញដែលបាក់ក៏ត្រូវការការព្យាបាលថែទាំដូចគ្នា។
ការថែរក្សាក្រោយពេលដាក់បញ្ចូលធ្មេញវិញ
រឿងដំបូងដែលត្រូវតែចាំទុកក្រោយពេលដាក់បញ្ចូលធ្មេញរួចនោះគឺទទួលទានបានតែភេសជ្ជៈត្រជាក់ប៉ុណ្ណោះ និងហាមញ៉ាំអ្វីទាំងអស់រហូតដល់អស់សារធាតុថ្នាំស្ពឹក។ ក្នុងអំឡុងពេលថ្ងៃដំបូងហាមទទួលទានអាហារ ឬភេសជ្ជៈក្ដៅ។ ហាមប៉ះពាល់ធ្មេញដែលដាក់នោះជាមួយអណ្ដាតឬម្រាមដៃ។ ហាមធ្វើសកម្មភាពអ្វីដែលប្រើកម្លាំងជ្រុលដូចជារត់ប្រណាំងឬទៅកន្លែងហាត់ប្រាណ។
ការហើមនឹងបាត់ទៅវិញក្រោយរយៈពេល២ទៅ៣ថ្ងៃ។ យើងអាចជួយសម្រួលការហើមដោយការស្អំទឹកកករុំជាមួយកន្សែង។ ប៉ុន្តែហាមមិនឲ្យស្អំទឹកកកលើថ្ពាល់លើសរយៈពេល១០នាទីក្នុងមួយដងនោះទេ។ ក្រោយមកបានមួយថ្ងៃដំបូងបន្ទះដុំក្ដៅគឺមានប្រសិទ្ធភាពច្រើនជាងទឹកកក។ ការឈឺចាប់ដែលមានក្រោយការដាក់បញ្ចូលធ្មេញវិញនោះយើងអាចប្រើថ្នាំបំបាត់ការឈឺចាប់បាន។ អំឡុងពេល២ទៅ៣ថ្ងៃដំបូងក្រោយការដាក់បញ្ចូលធ្មេញគួរប្រើថ្នាំដែលមានដូសខ្ពស់។ ប្រសិនបើការឈឺចាប់មិនបាត់ក្នុងរយៈពេល២ទៅ៣ថ្ងៃឬកន្លែងជុំវិញធ្មេញដាក់ចូលមានការឈឺចាប់ឬហើមឆាប់ទៅជួបគ្រូពេទ្យធ្មេញជំនាញឲ្យបានឆាប់រហ័ស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]