បរទេស៖ នៅពេលដែលអ្នកមានលុយ វណ្ណៈ និងឥទ្ធិពល នៃកេរ្តិ៍ឈ្មោះល្បីល្បាញ ប្រាកដណាស់ គ្រប់ពេលដែលបង្ហាញខ្លួន តែងតែត្រូវបានគេកត់សម្គាល់ជាខ្លាំង នូវសកម្មភាព ដូចជា របស់របរប្រើប្រាស់ទាន់សម័យ ទំនើបដែលបានទិញក្នុងតម្លៃថ្លៃៗជាដើម។

ជាក់ស្តែង ក្រុមចម្រើសជាតិប្រេស៊ីល Neymar បាន​ក្លាយ​ជា​ចំណុច​កណ្តាល ​នៃ​ការ​ចាប់​អារម្មណ៍​ សារជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​បាន​រូបលោក បានមក​ដល់​ប្រទេស​ប្រេស៊ីល ​ក្នុង​ការ​ហ្វឹកហាត់​ ជាមួយនឹងជិះ ឧទ្ធម្ភាគចក្រ​ដែល​មាន​តម្លៃ​ថ្លៃ​មិន​គួរ​ឱ្យ​ជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លោកប៉ា Single រូបនេះ មកដល់ប្រទេសប្រេស៊ីល ជាមួយនឹង ឧទ្ធម្ភាគចក្រដែលជាមាក់ Mercedes ពណ៌ខ្មៅផ្ទាល់ខ្លួនតែម្តង ដែលត្រូវបានគេគេ ប៉ាន់ប្រមាណ តម្លៃស្មានរហូតទៅដល់ ១៥លានដុល្លារអាមេរិកឯណោះ។

យោងតាម Diario AS ក្រុមហ៊ុន Airbus បាននិយាយថា ឧទ្ធម្ភាគចក្រមានឈ្មោះ Airbus H-145 របស់កីឡាករវ័យ ២៧ ឆ្នាំ មានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ដប់នាក់ (វាមិនរាប់បញ្ចូលអ្នកបើកយន្តហោះ ឬសហពីឡុតនោះទេ)។

តាមប្រភពបានបន្តទៀតឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលមានតម្លៃថ្លៃមួយនេះ មានលក្ខណៈពិសេស ព្រោះតែ វាមានចង្កឹះលេខត្រូវបានរចនាឡើងសម្រាប់ទាំងការប្រើប្រាស់ស៊ីវិល មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងមាន ឱបករណ៍សម្រាប់ជំនួយក្នុងសេវាវេជ្ជសាស្រ្ត និងសង្គ្រោះផងដែរ៕

ប្រភព៖ https://autoreportng.com/

សូមទស្សនារូបភាពខាងក្រោម៖

Neymar 
Neymar 
ឧទ្ធម្ភាគចក្រ ដែលមានតម្លៃ ១៥លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]