ឥណ្ឌា៖​ នាពេលថ្មីៗនេះ មានបុរសម្នាក់ក្នុងចំណោមក្រុមសង្គោះសត្វពស់បានជួយទៅសត្វពស់ពិសដ៏កាចសាហាវម្យ៉ាង ដែលកំពុងជាប់ក្នុងសំណាញ់ នៅវាលស្រែមួយ ក្នុងប្រទេសឥណ្ឌា។

ដោយឡែក យោងតាមសារព័ត៍មួយមួយបានបញ្ជាក់ថា ដំបូងឡើយអ្នកស្រុកក្នុងភូមិ Mangalpur ប្រទេសឥណ្ឌា បានប្រទះឃើញពស់មួយក្បាលជាប់សំណាញ់ ហើយមិនដឹងធ្វើយ៉ាងម៉េច ពួកគេក៏ទំនាក់ទំនងទៅកាន់ក្រុមសង្គ្រោះដើម្បីសុំជំនួយ និងឱ្យ​មកចាប់សត្វពស់ពិសមួយក្បាលមានឈ្មោះថាពស់ដែកចារ(Banded Krait) មានពណ៍លឿនលាយខ្មៅ ដែលវាមកប្រទាក់ជាប់សំណាញ់មង ដែលអ្នកស្រុកដាក់ត្រី ក្នុងវាលស្រែ។ ក្រោយពីក្រុមសង្គោះបានមកដល់ពួកគេបានកាត់សំណាញ់ ហើយព្រលែងពស់នេះទៅវិញទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពស់ដែកចារ(Banded Krait) ជាពស់ពិសដ៏សាហាវមួយក្នុងចំណោមពស់ពិសផ្សេងៗទៀត ដែលរកឃើញក្នុងទ្វីបអាសុី ប៉ុន្តែជានិច្ចកាលពួកវាតែងតែរស់នៅឆ្ងាយពីកន្លែងមនុស្សរស់នៅ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

បុរសម្នាក់ក្នុងចំណោមក្រុមសង្គោះ ចូលទៅចាប់ និងព្រលែងពស់
បុរសម្នាក់ក្នុងចំណោមក្រុមសង្គោះ ចូលទៅចាប់ និងព្រលែងពស់
ពស់ដែកចារ (រូបតំណាង)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]