ចិន៖ ទន្ទឹមនឹងភាពល្បីល្បាញ របស់ តារាសម្ដែងស្រី Liu Yifei ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន​ ទៅលើរូបសម្រស់ដ៏លេចធ្លោ តារាស្រីរូបនេះ ក៏ធ្លាប់ត្រូវបានទទួលនូវរិះគន់យ៉ាងច្រើនដូចគ្នា ទាំងការបង្ហាញសកម្មភាព ក៏ដូចជាស្ទាយ៍តុបតែងខ្លួនរបស់នាង ។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Liu Yifei ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ បន្ទាប់ពីបានបង្ហោះរូបភាពជាមួយនឹងឈុតគេង ទម្លាក់​ទុក​ឲ្យ​សក់​វែងធម្មជាតិ ជាពិសេស តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីមុខទទេ ដែលគ្មានការតុបតែងអ្វីទាំងអស់ អង្គុយនៅលើគ្រែយ៉ាងជឿជាក់ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនលើកនេះ Liu Yifei ក៏ទទួលបានការកោតសរសើរ ពីអ្នកគាំទ្រ ដោយសារ​តែ ផ្ទៃមុខក្នុងវ័យ ៣៤ ឆ្នាំ ​របស់នាង ពិតជាមានភាពរលោងភ្លឺថ្លា ​និងគ្មាន​ស្នាម​ជ្រួញអ្វីនោះទេ ៕  

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei បង្ហាញមុខ គ្មាន Make Up

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]