ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនីកូនកាត់អាល្លីម៉ង់ កញ្ញា ម៉ៃយ៉ា ក្រោយចូលសិល្បៈបានច្រើនឆ្នាំ តារារូបនេះកាន់តែទទួលបានឈ្មោះល្បីល្បាញមានមហាជនស្គាល់ និងគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងតារារូបនេះមានទាំងសមត្ថភាព និងរូបសម្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។
ជាពិសេស តារារូបនេះ គេឃើញថាមានរូបសម្ផស្សស្អាតបែបកូនកាត់ ហើយស្របពេលដែលនាងតុបតែងខ្លួនម្ដងៗ មើលទៅស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរ បើនិយាយរឿងការងារវិញ គេសង្កេតឃើញនាងមានភាពមមាញឹកច្រើនជាងមុន មិនថាធ្វើពិធីការិនី ឬថតសម្អាងការឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្វីដែលគួរឲ្យចាប់អារ្មណ៍ខ្លាំង គឺសម្រស់របស់នាង រាល់ពេលដែល តារាស្រីរូបនេះស្លៀកក្នុងឈុតប្រពៃណីបុរាណខ្មែរតែម្ដង គឺកាន់តែលើកសម្រស់ ម៉ៃយ៉ា កាន់តែស្អាតខ្លាំងជាមួយនឹងសាច់ដ៏សខ្ចីចែងចាំង បូករួមនឹងម៉ូដសម្លៀកបំពាក់ខ្មែរ មានរចនាក្បូរក្បាច់យ៉ាងល្អឯក គឺរឹតតែធ្វើឲ្យនាងលេចធ្លោស្អាតប្លែក បែបនារីកូនកាត់សឹងតែមើលមិនចង់ស្គាល់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]