ខេត្តស្ទឹងត្រែង៖ ពេលនេះ អ្នកទោសជនជាតិឡាវប្រឹងគេចខ្លួន ដោយធ្វើដំណើរថ្មើរជើងកាត់ព្រៃ ចាប់ពីភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ រហូតទៅដល់ស្រុកបូរីអូរស្វាយសែនជ័យ មានចម្ងាយរាប់សិបគីឡូម៉ែត្រដី ដើម្បីឆ្លងចូលប្រទេសខ្លួន ត្រូវបានកម្លាំងចម្រុះ ចាប់ខ្លួនបានវិញហើយ។
សូមជម្រាបថា អ្នកទោសជនជាតិឡាវ ជួញដូរគ្រឿងញៀន ដែលត្រូវតុលាការកម្ពុជាសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបានធ្វើសកម្មភាព រត់ចេញពីគុក ជាមួយនឹងអ្នកទោស ៦នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី ១២ខែវិច្ឆិកា២០២១ ត្រូវកងកម្លាំងសមត្ថកិច្ចចម្រុះ តាមចាប់ខ្លួនបានវិញហើយ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុក ជាប់ព្រំដែនកម្ពុជា-ឡាវ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមប្រភពព័ត៌មាន នាពេលថ្មីៗកន្លងមកនេះ អ្នកទោសចំនួន ៧នាក់ បានធ្វើសកម្មភាព ទម្លុះជញ្ជាំងថ្ម រត់ចេញពីពន្ធនាគារ ហើយបន្ត អុំទូកឆ្លងទន្លេ នឹងបែកផ្លូវគ្នានោះ កងកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងអាវុធហត្ថ កម្លាំងយោធា កម្លាំងនគរបាល និងកម្លាំងអនុរក្សពន្ធនាគារ ព្រមទាំងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ បានបន្តសកម្មភាព ស្វែងរក ដើម្បីចាប់ខ្លួនអ្នកទោសទាំងនោះ ត្រឡប់មកវិញ ជាក់ស្ដែងក្នុងចំណោមអ្នកទោស ៧ នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ ត្រឡប់មកវិញ បានចំនួន៤នាក់ សុទ្ធសឹងជាអ្នកទោសជួញដូរគ្រឿងញៀន ក្នុងនោះមានអ្នកទោសគ្រឿង ។
ប្រភពព័ត៌មានដដែល បានបន្ថែមទៀតថា ចំណេកឯអ្នកទោសចំនួន ៣នាក់ទៀត ដែលពុំទាន់ចាប់បាន ក៏ត្រូវសមត្ថកិច្ច កំពុងតាមដានស្វែងរក ដើម្បីចាប់ខ្លួនត្រឡប់មកវិញដែរ ។
ជាមួយគ្នានេះដែរ បើតាមលោក សេង សំអាន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កងកម្លាំងចម្រុះ បានធ្វើការចាប់ខ្លួន អ្នកទោសជនជាតិឡាវ បានម្នាក់ទៀត ស្ថិតនៅចំណុចកោះភ្ញួយ ភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ ដែលជាស្រុកជាប់ព្រំដែនប្រទេសឡាវ៕
ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]