ចិន៖ នៅថ្ងៃទី 11 ខែវិច្ឆិកា វេបសាយ HK01 បានរាយការណ៍ថាអគ្គនាយក TVB លោក Tang Chi Vy បានចែករំលែកអំពីស្ថានភាពលំបាករបស់ស្ថានីយ៍នេះ ហើយសង្ឃឹមថា អ្នកសិល្បៈជើងចាស់វិលមកនឹងសម្តែង សុំជួបគ្នាម្តងទៀត នៅកន្លែងចាស់មួយនេះ។

ជាក់ស្តែង​រូបលោកអគ្គនាយក TVB រូបនេះ បានបង្ហាញក្តីសង្ឃឹមថា Andy Lau និង Stephen Chow សម្រាប់មិត្តភាពចាស់ នឹងត្រលប់មកវិញ ហើយថតរូបទូរទស្សនិ៍សារជាថ្មី។ លើសពីនេះ តារាសម្ដែងរូបនេះបានអំពាវនាវដល់សិល្បករ ដែលនៅតែជំពាក់ស្ថានីយទូរទស្សន៍មួយចំនួន ដែលមិនទាន់បានថតរឿង សុំមេត្តា អមដំណើរស្ថានីយ៍ក្នុងពេលដ៏លំបាកមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​HK01 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ TVB បានធ្លាក់ចុះប្រជាប្រិយភាព។ តារាសម្ដែងដែលមានទេពកោសល្យ និងមានឥទ្ធិពលជាច្រើនត្រូវបានផ្តាច់កុងត្រាពីប៉ុស្តិ៍ទូរទស្សនិ៍មួយនេះ បូករួមនឹង វិបិត្តកូវីដទៀតផងនោះ បានធ្វើឲ្យ ប៉ុស្តិ៍ទូរទស្សនិ៍ល្បីប្រចាំ ទ្វីបអាស៊ីខាតបង់ប្រាក់មិនស្ទើរ។

មិនត្រឹមតែប៉ុណ្ណោះ រឿងភាគថ្មីៗរបស់ TVB នៅតែត្រូវបានគេវាយតម្លៃ ថាមានរឿងជាចាស់កំរិល  និងហួសសម័យ ចំណែកតួតារាវ័យក្មេង សម្តែងមិនចូលសាច់រឿង នៅមានកម្រិត ដែលកាន់តែធ្វើឲ្យប៉ុស្តិ៍ទូរទស្សនិ៍មួយនេះ នៅជ្រោះមរណៈ ក្នុងវិបិត្តក្ស័យធនដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

  លោក Tang Chi Vy
Andy Lau
Stephen Chow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]