ថៃ៖ បន្ទាប់ពី តារាសម្ដែងប្រុស លោក Mos Patiparn បានប្រកាស ស្វែងរកផ្ទះបុរាណមួយ ដើម្បីប្រើ ជាស្ទូឌីយោសម្រាប់ថតរឿង ផ្សាយពាណិជ្ជកម្ម ថត Pre-Wedding និងកម្មវិធីផ្សេងៗ ថ្មីៗនេះ ស្រាប់តែមានការអាប់ដេត ពីសំណង់ផ្ទះដ៏ស្រស់ស្អាតមួយ នៅលើបណ្ដាញសង្គម។

នៅក្នុងនោះដែរ លោក Mos Patiparn ​បាន​លាតត្រដាង​ឲ្យឃើញពី​ដំណើរ​ការ ​នៃការរៀបចំតុបតែងផ្ទះថ្មី ទៀតផង ដែលមើលទៅ មានស្រស់ស្អាត និងធំទូលាយជាងមុន ខុសឆ្ងាយពីផ្ទះចាស់តូចកាលពីមុន បើទោះបីជា មិនទាន់រួចរាល់ជាស្ថាបពរក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត លោក ក៏បានរំពឹងថា នឹងបើកដំណើរការនៅខែមករា ឆ្នាំក្រោយ ដោយការសាងសង់នេះ គឺបានប្រហែល ៨០ភាគរយទៅហើយ ព្រមទាំងពេលនេះដែរ ក៏ចាប់ផ្តើម លាបពណ៌ តុបតែងភ្លើង និងធ្វើកម្រាលឥដ្ឋ ទៀតផង ដែលនាំឲ្យហ្វេនៗមួយចំនួន កំពុងរង់ចាំមើលពីទិដ្ឋភាពផ្ទះថ្មីមួយនេះ ថាតើមានភាពប្រែប្រួល និងស្រស់ស្អាតកម្រិតណា ៕

ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖ 

Mos Patiparn
Mos Patiparn
Mos Patiparn
Mos Patiparn
Mos Patiparn
ផ្ទះថ្មី របស់ Mos Patiparn
ផ្ទះថ្មី របស់ Mos Patiparn
ផ្ទះថ្មី របស់ Mos Patiparn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]