បរទេស៖ បច្ចុប្បន្នក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Black Pink កំពុងទទួលលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។​ ពិតណាស់​ បើក្រឡេកមើលសមាជិកម្នាក់ក្នុងក្រុមចម្រៀងK-Popមួយនេះ ដែលត្រូវបានគេស្គាល់ថាជាសមាជិកមានសម្លេងផ្អែមពីរោះ និងមានរូបរាងស្លីមស្អាតជាងគេគឺ Rosé។ ក្នុងនោះដែរ តារាស្រីមួយនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនកោតសរសើរជាខ្លាំងលើសមត្ថភាព និងទេពកោសល្យ ជាពិសេសរូបសម្ផស្សដ៏ស្រស់ស្អាតផូរផង់របស់នាងតែម្ដង។ 

លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញថា Rosé ជាតារាមួយរូបដែលមានរាងទាក់ទាញខ្លាំង គ្រប់ពេលដែលនាងតុបតែងខ្លួន ស្លៀកក្នុងសម្លៀកបំពាក់បែបណាក៏មើលទៅសាកសមគ្មានទាស់ភ្នែកឡើយ។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ ហើយនឹកស្មានមិនដល់នោះ ថ្មីៗនេះអ្នកបណ្ដាញសង្គម instagram ព្រមទាំងហ្វេនតារាស្រីរូបនេះផ្ទាល់ មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈមាននារី YouTuber វ័យក្មេងម្នាក់មានមុខមាត់ស្រដៀងនឹងតារាលំដាប់អន្តរជាតិរូបនេះសឹងតែដូច៩៩.៩៩ភាគរយទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នារីវ័យក្មេងដែលគេនិយាយថាមានមុខដូច Roséនោះ នាងមានឈ្មោះ Allissa Shin ហើយគ្រប់រូបភាពរបស់យុវតីរូបនេះបង្ហោះម្ដងៗ ទួលបានការសរសើរពីអ្នកលេងបណ្ដាញសង្គមគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ មិនត្រឹមតែមានមុខមាត់ដូចប៉ុណ្ណោះទេ តែបើមើលទៅលើស្ទាយ៍តែងខ្លួន និងពណ៌សក់គឺដូចគ្នាបេះដាក់ បើឃើញត្រឹមមួយភ្លែតប្រាកដជាច្រឡំថាមនុស្សតែម្នាក់មិនខាន។ ម្យ៉ាងវិញទៀត គេកត់សម្គាល់ឃើញ ទឹកមុខសើច ញញ្ញឹម ឬធ្វើមុខស្មើរបស់ Allissa Shin គឺប្រហាក់ប្រហែលនឹងសមាជិកក្រុម Black Pink ម្នាក់នេះសឹងតែដូចកូនភ្លោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

Rosé
Rosé
Rosé 
Rosé
Allissa Shin 
Allissa Shin 
Allissa Shin 
Allissa Shin 
Allissa Shin 
Allissa Shin 
Allissa Shin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]