បរទេស៖ កាលពីថ្មីៗនេះ ត្រូវបានឲ្យដឹងថា ព្រះមហាក្សត្រ Maha Vajiralongkorn នៃប្រទេសថៃ បានវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ ដោយរួមជាមួយនឹងសុនកចិញ្ខឹមចំនួន ៣០ ក្បាល នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់។
ជាក់ស្តែងកាសែត Bild បានចុះផ្សាយរូបភាពនៃអ្វីដែលគេនិយាយថា ព្រះមហាក្សត្រដែលមានព្រះជន្ម ៦៩ ព្រះវស្សា ពាក់អាវម៉ាក Adidas ពណ៌ត្នោត និងពណ៌ទឹកក្រូច នៅតាមផ្លូវទៅកាន់អាងហែលទឹកសាធារណៈនៃសណ្ឋាគារ Hilton Airport ក្នុងទីក្រុង Munich។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ កាសែតនេះបានបន្ថែមទៀតថា ទ្រង់បានមកដល់ទីក្រុង Munich កាលពីថ្ងៃចន្ទ ជាមួយអ្នកអមដំណើរមានសមាជិក ២៥០ នាក់ បានកក់បន្ទប់ជាន់ទី ៤ ទាំងមូល នៃសណ្ឋាគារព្រលានយន្តហោះ សម្រាប់ស្នាក់នៅរយៈពេល ១១ ថ្ងៃ។
គួររំលឹកផងដែរថា អ្នកទេសចរទៅកាន់ប្រទេសអាឡឺម៉ង់ ដូចជាប្រទេសថៃត្រូវដាក់ឱ្យនៅដាច់ពីគេយ៉ាងតិចប្រាំថ្ងៃ ដែលគេចាត់ទុក តំបន់ដែលមាន «ហានិភ័យខ្ពស់» លុះត្រាតែពួកគេអាចបង្ហាញភស្តុតាងថាពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬបានលិខិតបញ្ជាក់ វិជ្ជាមានមេរោគកូវីដ១៩៕
ប្រភព៖ https://www.scmp.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]