ថៃ៖ ជាការពិតណាស់ កំពូលតារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃទាំងពីររូបខាងក្រោមនេះ សុទ្ធសឹងតែជាតារាសម្ដែងដែលកំពុងមានប្រជាប្រិយភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ បើទោះបីជាពួកគេបានប្រឡូកក្នុងវិស័យសិល្បៈនេះមកជាច្រើនឆ្នាំណាស់មកហើយក៏ដោយ ក៏អាជីពជាតារាសម្ដែងរបស់ពួកគេនៅតែមានជំហរឹងមាំ និងកាន់តែជោគជ័យខ្លាំងផងដែរ។
ដោយឡែក ត្បិតតែអាជីពការងារបានជោគជ័យ ប៉ុន្តែបើងាកមកនិយាយពីឯកជនរបស់តារាស្រីខាងក្រោមនេះ យើងឃើញថា ជីវិតស្នេហារបស់នាងហាក់មិនសមប្រកបនោះឡើយ។ ពោលគឺក្រោយពេលពួកនាង សម្រេចចិត្តបញ្ចប់ជីវិតនៅលីវហើយរៀបការជាមួយបុរសដែលជាសេដ្ឋីលំដាប់ៗនោះ រំលងមិនបានប៉ុន្មានឆ្នាំផង ជីវិតរៀបការរបស់ពួកនាង បែរជាត្រូវជួបរឿងបែកបាក់គ្នាទៅវិញ ធ្វើឲ្យអ្នកគាំទ្រសោកស្ដាយជាខ្លាំង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.Pinky Savika
កាលឆ្នាំ ២០១៤ តារាសម្ដែងមានទម្រង់មុខតួកាចរូបនេះ ក៏ធ្លាប់បានរៀបការជាមួយបុរសអភិជនម្នាក់ និងចំណាយប្រាក់រៀបចំពិធីមង្គលការអស់ប្រាក់ប្រមាណជាង ប្រាំបួនលានដុល្លារឯណោះ។ ប៉ុន្តែក្រោយរៀបការបាន ៣ឆ្នាំ ជីវិតប្ដីប្រពន្ធតារាស្រីរូបនេះក៏បានប្រេះឆា ហើយនាងក៏នៅបន្តនៅលីវដល់សព្វថ្ងៃ។
២.Aff Taksaorn
កាលពីឆ្នាំ ២០១២ ពិធីរៀបការរបស់ Aff និងសេដ្ឋីហាយសូ Sangkran ក៏បានចំណាយប្រាក់អស់ខ្ទង់លានដុល្លារដែរ ដោយកាលនោះ បានធ្វើឲ្យផ្អើលពេញប្រទេសថៃ និងក្នុងពិភពសិល្បៈថៃខ្លាំងតែម្ដង។ ប៉ុន្តែក្រោយរៀបការរួច មានកូនស្រីម្នាក់ នៅឆ្នាំ ២០១៨ ជីវិតប្ដីប្រពន្ធតារាស្រីរូបនេះក៏បានលែងលះគ្នា ដោយអ្នកខ្លះនិយាយថា ស្នេហារបស់នាងត្រូវបែកបាក់ ក៏ព្រោះតែមានអ្នកទីបីដែលជាអ្នកសិល្បៈដូចគ្នាចូលមកជ្រៀតជ្រែក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]