រាជធានីភ្នំពេញ៖ ពិតណាស់ លោក សាវិន ហ្វីលីព ដែលជាតារាសម្តែងជើងចាស់ និងផលិតករភាពយន្តមួយរូប បានប្រកាសថា លោកនឹងចូលនិវត្តន៍ ក្នុងរយៈពេល ៩ ឆ្នាំខាងមុខ គិតដល់ពេលនោះ ផលិកករភាពរូបនេះ នឹងមានវ័យ ៦០ ឆ្នាំ ហើយលោកបានបញ្ជាក់ថា លោកនឹងជ្រើសរើសយកគម្រោងមរតសេដ្ឋ ជាទីកន្លែងចូលនិវត្តន៍។
ការប្រកាសឱ្យដឹងបែបនេះ របស់លោក សាវិន ហ្វីលីព ធ្វើឡើង នៅក្នុងឱកាសកម្មវិធីផ្លូវការទូតសុឆន្ទៈ គម្រោង មរតកបរសេដ្ឋ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោក សាវិន ហ្វីលីព បានថ្លែងដូច្នេះថា៖
លើសពីនេះទៀត ផលិតកររូបនេះ បានបន្តទៀតថា កត្តាដែលធ្វើឱ្យលោកចាប់អារម្មណ៍ និងជ្រើសយកគម្រោងមរតកបរសេដ្ឋជាកន្លែងចូលនិវត្តន៍ គឺព្រោះតែកន្លែងនោះមានទេសភាពស្អាត និងមានទឹក ភ្នំ ធម្មជាតិខៀវស្រង៉ាត់ព័ទ្ធជុំវិញ ជាពិសេសគឺនៅជិតរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ១ម៉ោងពីភ្នំពេញគឺទៅដល់។
លោកបានបញ្ជាក់ទៀតថា ជីវិតមនុស្សខ្លីណាស់ ត្រូវតែរកកន្លែងសាកថ្មីឱ្យជីវិត ហើយទីនោះគឺជាកន្លែងដ៏សក្តិសមបំផុត។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ផលិតករភាពយន្ត សាវិន ហ្វីលីព និងតារាវ័យក្មេងលោក លី ណូរ៉ា ត្រូវបានក្រុមហ៊ុន HH Land Development ជ្រើសរើសតែងតាំងជាទូតសុឆន្ទៈរបស់គម្រោងមរតកបរសេដ្ឋ ដោយពិធីនោះត្រូវបានរៀបចំ នៅផ្សារ ខេស៊ី សង្កាត់កកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន, អ្នកជំនាញអចលនទ្រព្យ និងសិល្បករមួយចំនួនទៀតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]