អាមេរិក៖ ក្នុងឆ្នាំ១៩៩៤ មាននារីម៉ូដែលវ័យក្មេងម្នាក់ឈ្មោះ Anna Nicole បានរៀបការជាមួយនឹងលោកតាចំណាស់វ័យ៨៩ឆ្នាំ J Howard Marshall ជាអ្នកជំនួញសល់លុយរាប់លានក្នុងដៃ ដែលកាលនោះមានមនុស្សជាច្រើនបាននាំគ្នាសម្តែងការភ្ញាក់ផ្អើលចំពោះមង្គលការមួយនេះ។
ដោយឡែក អាពាហ៍ពិពាហ៍មួយនេះគឺមិនអាចរលូនទៅមុខបានដូចការរំពឹងទុកឡើយ ដោយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះកូនកម្លោះវ័យ៨៩ឆ្នាំ បានទទួលមរណភាព ចោលភរិយាក្មេងខ្ចីទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងលំខិតផ្ទេរបណ្តាំមរតក J Howard Marshall បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមានកាលនៅរស់ទៅកាន់កូនប្រុសច្បងរបស់លោកទាំងអស់ជាអ្នកកាន់កាប់ ដោយមិនមានចំណែកភរិយាវ័យក្មេងរបស់លោកនោះឡើយ។
បន្ទាប់ពីការមរណភាពស្វាមីរួចមក Anna Nicole បានទៅប្តឹងតុលាការដើម្បីទាមទារចំណែកទ្រព្យសម្បត្តិ៣០០លានដុល្លារ ដោយនាងអះអាងថា លោក J Howard Marshall បានសន្យាថានឹងឱ្យប្រាក់ច្រើនសន្ធឹកសន្ធាប់នេះមកខ្លួន។ ប៉ុន្តែចុងក្រោយតុលាការ បានកាត់ក្តីឱ្យខាងកូនប្រុសច្បងឈ្នះក្តី ចំណែកឯអ្នកមេម៉ាយវ័យក្មេង Anna Nicole ដើរចេញតុលាការដោយគ្មានបានចំណែកអ្វីទាំងអស់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]