ភ្នំពេញ៖ ឃើញថាម្សិលមិញនេះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីឈ្មោះ អេដមីន ជីងចក់ បានរោងការ ជាមួយនឹងភរិយាយ៉ាងគគ្រឹកគគ្រេង ដោយមានមិត្តភក្តិជិតស្និទ្ធ និងបងប្អូនញាតិមិត្តចូលរួមជាច្រើននាក់ផងដែរ។

ដោយឡែក ក្នុងថ្ងៃនេះ ភរិយា អេដមីនជីងចក់ បានមកពញ៉ាក់អារម្មណ៍លោកមួយទំហឹងតែម្តង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មីពណ៍ខ្មៅមួយគ្រឿង យ៉ាងប្រណីតជូនជាកាដូ ដល់ស្វាមីជាទីស្រលាញ់ ដែលធ្វើ​ឱ្យ​លោកសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងកាដូមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះតម្លៃរថយន្តប្រណីតមួយគ្រឿងនេះ គឺអាចនឹងក្បែរ១០មុឺនដុល្លារអាមេរិកផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

អេដមីន ជីងចក់ និងភរិយា
អេដមីន ជីងចក់ និងភរិយា
អេដមីន ជីងចក់ ពេលទទួលរថយន្ត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]