ខេត្តត្បូងឃ្មុំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ត្រីគល់រាំងមួយក្បាលទម្ងន់ជិត១០០គីឡូក្រាម ត្រូវបានប្រជានេសាទរស់នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់បានតែត្រូវសប្បុរសជនម្នាក់ទិញ ហើយបានលែងចូលក្នុងទន្លេមេគង្គ ដែលបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាជននៅក្នុងតំបន់ ដែលកម្របានប្រទះឃើញត្រីប្រភេទនេះ។
ជាក់ស្តែងនៅក្នុងវីដេអូនោះ ត្រីគល់រាំងដ៏ធំមានទម្ងន់ជាង១០០គីឡូ ត្រូវបានប្រជានេសាទពីរនាក់ប្តីប្រពន្ធ ចាប់បានរួចដោះសន្ទូចពីមាត់ត្រីដ៏កម្រនេះ នឹងបានប្រលែងចូលទៅក្នុងទឹកទន្លេមេគង្គវិញ ដើម្បីឲ្យវាអាចបន្តពូជ និងអាចនៅតែបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមាននាមថាជាមច្ឆាតំណាងជាតិ និងជាប្រភេទត្រីដ៏កម្រ និងកំពុងរងនូវការជិតផុតពូជនៅលើពិភពលោក៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]