រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ កេរ្តិ៍ឈ្មោះដ៏ល្អសាយភាយរបស់ អតីតអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បច្ចុប្បន្ននេះ លោកគឺជាអភិបាលខេត្តកំពត ដែលត្រូវបានមហាជនទទួលស្គាល់ចំពោះស្នាដៃរបស់លោក ក្នុងការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់កន្លងមក ក្នុងនោះ មានទាំងការចុះដោះស្រាយបញ្ហាផ្ទាល់តែម្តងជូនដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។

ដោយឡែក កាលពីថ្មីៗនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ចំពោះភូមិគ្រឹះ ដែលត្រូវបានសាងសង់ឡើង ចាប់តាំងពីឆ្នាំ២០១៨ ហើយត្រូវបានគេចែកចាយពេញបណ្តាញសង្គម។ ក្នុងនោះ បើតាមប្រភពព័ត៍មាន ភូមិគ្រឹះដ៏ធំស្កឹមស្កៃនេះ ជារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទះដ៏ធំប្រណិតមួយនេះ ឈ្មោះថា ធនិន នរបតី ជាសំណង់យ៉ាងល្អប្រណិតឥតខ្ចោះមានចម្លាក់អំពីឈើ គ្មានពីរ ដែលនឹងក្លាយជាបេតិកភ័ណ្ឌជាតិ ក្នុងពេលអនាគត ក្នុងនោះ ផ្ទុះការចាប់អារម្មណ៍ និងការសរសើរមតៗគ្នា ចំពោះសំណង់ពោរពេញដោយភាពល្អឥតខ្ចោះ និងគំនិតឆ្នៃប្រឌិត ដែលធ្វើចេញពីឈើប្រណិត លើសពីនេះ ភូមិគ្រឹះនេះ មើលទៅដូចជាភូមិគ្រឹះបុរាណតែម្តង។

តាមប្រភពព័ត៍មាន ភូមិគ្រឹះនេះ ធ្វើពីឈើ ជាលំនៅឋានជំនាន់ទី២ របស់ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី សង់អំពីឈើប្រណិត ប្រក់ក្បឿង តាមលក្ខណៈខ្មែរបុរាណ សង់នៅលើដីឡូត៍ទំហំជិត៥ហិចតា មានទីតាំងស្ថិតនៅតំបន់បុប្ផាព្រែកឯង ទន្លេបាសាក់ រាជធានីភ្នំពេញ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]