ភ្នំពេញ៖ កម្មវិធី Black Friday ការលក់បញ្ចុះតម្លៃប្រចាំចុងឆ្នាំ ដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានមកដល់ទៀតហើយ។ ចាប់ពីថ្ងៃទី២៦​ រហូតដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្សារទំនើប អ៊ីអន​ ម៉ល ទាំងពីរសាខា បានរៀបចំនូវកម្មវិធី ប្លេកហ្វៃ្រដេ (Black Friday) ជាមួយការលក់បញ្ចុះតម្លៃដ៏អស្ចារ្យរហូតនឹកស្មានមិនដល់ ពីហាងល្បីៗជាង ២០០ហាង ដូចជា Puma , Coach, Fila, Champion, G2000, Skechers, Mango, L-Occitane, The Body Shop  និងហាងលក់សំលៀកបំពាក់  ហាងសំភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមទាំងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ។

Black Friday ការលក់បញ្ចុះតម្លៃពិសេសពី ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះទៅទៀត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ផ្សារទំនើប អ៊ីអន​ ម៉ល ក៏បានត្រៀមកាដូជាកាបូបស្ពាយដ៏ស្រស់ស្អាត ពិសេសសម្រាប់ផ្តល់ជូនអតិថិជន ចំនួន ១ ភ្លាមៗ ដោយគ្រាន់តែធ្វើការជាវទំនិញ រួមវិក្កយបត្រ បញ្ចូលគ្នាចាប់ពី ៥០ដុល្លារ ឡើងទៅ (តែមិនរួមបញ្ចូលវិក័យបត្រពីផ្សារលក់ទំនិញទូទៅ AEON Supermarket) កុំឲ្យឱកាសនេះរំលងហួស​ឲ្យសោះណា៎ ព្រោះការផ្តល់ជូននេះធ្វើតែមួយថ្ងៃ ហើយអតិថិជនម្នាក់អាចប្តូរបានកាបូបមួយប៉ុណ្ណោះ។

Black Friday ការលក់បញ្ចុះតម្លៃពិសេសពី ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា

កាន់តែប្លែកកាន់តែអស្ចារ្យ នាថ្ងៃទី ២៩ វិច្ឆិកា ២០២១ នេះអតិថិជនទាំងអស់ នឹងទទួលបាននូវអ្វីដែលថ្មី ប្លែក មិនធ្លាប់មានពីមុនមក គឺកម្មវីធី Cyber Monday ដែលនឹងមានការលក់បញ្ចុះតម្លៃតាមអនឡាញ ពីហាងម៉ាកល្បីៗរហូតដល់ ៧០% ។  កម្មវីធីនេះដែរនឹងមានការចូលរួមសម្តែងពីតារាកិត្តិយសល្បីៗដូចជា កញ្ញា យូ កាម៉ុនរ៉ាត់  និង DJ Alex Matt & Chris Diva ពិសេសជាងនេះទៅទៀត នឹងមានការចែកកាដូហ្វ្រីជាច្រើនទៀត ដោយលោកអ្នកគ្រាន់តែជាវទំនិញតាមរយ:ការ Live ផ្ទាល់នៅលី Facebook Page របស់ AEON MALL Phnom Penh & AEON MALL Sen Sok City

រង់ចាំអ្វីទៀត ពេលវេលាបញ្ចុះតម្លៃមានកំណត់ណា៎ អញ្ជើញមកចូលរួម ជាវទំនិញដែលមានគុណភាពខ្ពស់ ម៉ាកល្បីៗមកពីជុំវិញពិភពលោក ដែលមានច្រើនប្រភេទ ច្រើនជម្រើសជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំរបស់កម្មវិធី Black Friday

Black Friday ការលក់បញ្ចុះតម្លៃពិសេសពី ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា
Black Friday ការលក់បញ្ចុះតម្លៃពិសេសពី ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា

« សូមចូលរួមការពារសុវត្ថិភាពដោយអនុវត្ត 3ការពារ 3កុំ ពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។ »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]