កូរ៉េខាងត្បូង៖ តារាចម្រៀង Mina ដែលជាអតីតសមាជិកក្រុម AOA បានសារភាពថា ខ្លួននាង ពេលនេះ កំពុងតែមានទំនាក់ទំនងស្នេហាម្តងទៀតហើយ។
ក្នុងនោះ Mina បានថ្លែងប្រាប់សារព័ត៍មាន Hankook Ilbo តាមរយៈបទសម្ភាសន៍ថា ពេលនេះ នាងកំពុងតែទំនាក់ទំនង ដោយបានបញ្ជាក់ដូច្នេះថា៖ ពេលនេះ ខ្ញុំមានសង្សារហើយ។ នាងបានអធិប្បាយថា៖ ខ្ញុំបានស្គាល់គាត់ អស់រយៈពេល ៤ឆ្នាំមកហើយ ហើយក៏ជាមិត្តភក្តិនឹងគ្នាផងដែរ។ អស់រយៈពេលពីរបីខែមកហើយ ដែលយើងក្លាយជាគូស្នេហ៍ គាត់មានបុគ្គលិកលក្ខណៈស្រដៀងនឹងខ្ញុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMina បានពន្យល់យ៉ាងច្បាស់ពីមូលហេតុដែលនាងសម្រេចចិត្តបង្ហាញនាងថាកំពុងមានស្នេហា ហើយបានពន្យល់ថា៖
ក្នុងនោះដែរ Mina បានបន្ថែមថា មិត្តប្រុសរបស់នាងគឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បុរស ហើយបានលើកទឹកចិត្តនាងឱ្យចាប់ផ្តើមអាជីវកម្មសម្លៀកបំពាក់របស់នាងផ្ទាល់ទៀតផង។ នាងបានពន្យល់ថា គាត់បានជួយនាង និងបានផ្តល់ដំបូន្មានដល់នាង ខណៈដែលនាងកំពុងចាប់ផ្តើមអាជីវកម្មថ្មីរបស់នាង។
ទន្ទឹមនេះដែរ ស្រីស្អាត Mina ក៏ធ្លាប់ផុងខ្លួន នៅក្នុងរឿងអាស្រូវស្នេហាបោកប្រាស់ ក្រោយពីបែកធ្លាយរូបថតនាង និងអតីតមិត្តប្រុស។ ខណៈពេលរូបភាពរបស់នាងត្រូវបានគេទម្លាយ អ្នកលេងអ៊ីនធឺណិត បានបញ្ជាក់ថា Mina បានលួចមិត្តប្រុសរបស់នាង៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]