បរទេស៖ ជាការពិត ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀង Justin Bieber និង Charlie Puth ប្រាកដជាបានដឹងស្រាប់ហើយថា កាលពីប្រឡូកក្នុងវិស័យចម្រៀងដំបូងៗ ពួកគេធ្លាប់ជាតារាដែលមានរូបសម្រស់ស្រស់សង្ហា ឆាបឆក់យកបេះដូងហ្វេននារីៗជាច្រើនឲ្យចាប់អារមណ៍និងលង់ស្រលាញ់ពួកគេមិនចេះតិចនោះឡើយ។
ដោយឡែក ពេលវេលារំលងទៅជាច្រើនឆ្នាំ ស្រាប់តែមួយរយៈចុងក្រោយមកនេះ តារាចម្រៀងប្រុសដ៏ល្បី ពីររូបនេះ ត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រស្ទើរគ្រប់ប្រទេស ធ្វើការរិះគន់មិនឈប់ឈរជាមួយនឹងរូបរាង ក៏ដូចជាស្ទាយ៍តែងខ្លួនរបស់ពួកគេជាហូរហែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែ ជារឿយៗ នៅពេលដែល ពួកគេបានបង្ហាញខ្លួននៅតាមទីសាធារណៈ ក៏ដូចជាតាមកម្មវិធីម្ដងៗ តារាពីររូបនេះ ធ្វើខ្លួនខុសពីមុនឆ្ងាយ ដោយគេផ្លាស់ប្ដូរទាំងម៉ូតសក់ទៅជារួញក្រញាញ់ និងស្លៀកពាក់បែបរលុងៗមើលទៅមិនសូវសមភ្នែកទាល់តែសោះ។ យ៉ាងណាមិញ នោះគ្រាន់តែជាការនិយមចូលចិត្តក្នុងការតែងខ្លួនរបស់ពួកគេប៉ុណ្ណោះ បើទោះបីជាមានការរិះគន់ច្រើនលើពួកគេមែន ប៉ុន្តែសម្រាប់ហ្វេនៗមួយចំនួន នៅតែគាំទ្រតារាចម្រៀងពីររូបនេះខ្លាំងដដែលផងដែរ៕
១.Charlie Puth
២.Justin Bieber
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]