តារាកម្សាន្ត៖ បោះជំហាន ឈានជើងប្រឡូកនៅក្នុងវិស័យសិល្ប: និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងហ្វេនៗក្នុងមួយរយ:ពេលចុងក្រោយនេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព លោកព្រីន បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកនិយមគាំទ្រលោក ដោយកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានស្លៀកឈុតបុរាណខ្មែរ ក្នុងសម័យចេនឡា រហូតធ្វើឲ្យហ្វេនៗស្ងើចសរសើរពេញហ្វេសប៊ុកតែម្តង។
ជាក់ស្តែងបើយើងក្រលេកទៅមើលឈុតព្រះរាជាសម័យចេនឡា ដែលព្រីន បានពាក់នោះ គឺឃើញថាពិតជាអង់អាច ក្លាហាន ដោយតារាប្រុសរូបនេះបានបញ្ចេញនូវថាមពល និងទឹកមុខដ៏មោះមុត សាកសមជាបុរសខ្មែរពិតៗ អមរំលេចដោយការពាក់គ្រឿងបុរាណខ្មែរ និងស្លៀកក្បិនបន្ថែមទៀតនោះ រឹងរឹតតែលើកសម្រស់ឲ្យឈុតនេះកាន់តែមានភាពលេចធ្លោ និងគួរឲ្យកោតសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានស្លៀកឈុតបុរាណបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ជាតិ ប៉ុន្តែជាញឹកញយគេតែងតែឃើញលោកចូលរួមក្នុងសកម្មភាពថែរក្សានៅវប្បធម៌ជាតិ តួយ៉ាងដូចជាការចូលរួមរបស់លោកនៅក្នុងហាត់ល្ខោនខោលជាដើម៕
ចង់ឃើញថាតើព្រីន ស្លៀកឈុតបុរាណស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]