កូរ៉េខាងត្បូង៖ នៅលើកម្មវិធី Point of Omniscient Interference នៅលើទូរទស្សន៍ MBC តួអង្គសម្តែងនៅក្នុងរឿង Squid Game ដ៏ល្បី លោក Heo Sung Tae បានទម្លាយពីជំនាញចំអិនដ៏អស្ចារ្យ។ ក្នុងនោះ កាលពីពេលថ្មីៗនេះ លោក Heo Sung Tae បានទៅលេងផ្ទះម្តាយរបស់លោក នៅទីក្រុង Busan ដែលជាស្រុកកំណើតរបស់លោក ជាមួយគ្នានោះ លោកក៏បានអញ្ជើញអ្នកគ្រប់គ្រងរបស់ទៅលេងផ្ទះម្តាយរបស់លោកផងដែរ អ្វីដែលពិសេសនោះ តួអង្គ ដែលអ្នកទស្សនា ស្គាល់ថាជា តួអង្គអាក្រក់មួយរូបនៅក្នុងរឿង Squid Game រូបនេះ បានបញ្ចេញស្នាដៃផ្ទាល់ខ្លួន ធ្វើអាហារជូនអ្នកគ្រប់គ្រង។

Heo Sung Tae
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Heo Sung Tae
Heo Sung Tae

ទន្ទឹមនេងនោះដែរ អ្នកគ្រប់គ្រងរូបនោះ បានបង្ហើបថា លោក Heo Sung Tae តែងតែចម្អិនម្ហូបជូនដល់អ្នកដទៃ ហើយស្នាដៃធ្វើម្ហូប ពិតជាឈ្ងុយឆ្ងាញ់ណាស់។

លើសពីនេះ រឿងដែលគួរឱ្យរំភើបនោះ អ្នកគ្រប់គ្រងដដែល បានទម្លាយទៀតថា តួអង្គរឿង Squid Game រូបនេះ រយៈពេលជាង១០ កន្លងមកនេះ លោកបានធ្វើអាហារពេលព្រឹកជូនភរិយា។ ចំណែក ស្នាដៃ Heo Sung Tae ចម្អិនម្ហូបយ៉ាងឆាប់រហ័ស និងប្រកបដោយវិជ្ជាជីវៈ ដោយលោកធ្លាប់បានរៀបចំអាហារសម្រាប់មនុស្សជាច្រើនដងពីមុនមក៕

Heo Sung Tae
Heo Sung Tae

ប្រភព៖ Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]