សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឱកាសនៃពិធីប្រកាសបិទជាផ្លូវការនូវទិវាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន លើកទី៧ “Asian World Film Festival” នាទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងប្រជាជនខ្មែរ ក្រោយព្រះអង្គបានបកស្រាយបទចម្រៀងជាខេមរភាសាមួយបទចំណងជើង អានី ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាសសុិនសុីសាមុត។
យ៉ាងណាមិញនៅក្នុងឱកាសនៃពិធីប្រកាសបិទជាផ្លូវការនោះ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី បានប្រគំលេងហ្គីតាបណ្តើរ បកស្រាយបទចម្រៀងបណ្តើរ គួបផ្សំនឹងទឹកដមសម្លេងដ៏សែនពិរោះរបស់ព្រះអង្គថែមទៀតនោះ បានធ្វើឲ្យអ្នកទស្សនានាំគ្នាកោតសរសើរចំពោះព្រះរាជសមត្ថភាពរបស់ព្រះអង្គតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី គឺជាព្រះរាជបុត្រានៃសម្ដេចរាជបុត្រី ព្រះអនុជនរោត្តម អរុណរស្មី នឹងត្រូវជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ៕
ចង់ជ្រាបកាន់តែច្បាស់បន្ថែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]