រាជធានីភ្នំពេញ ៖ ពិតណាស់ ហ្វេនៗជាច្រើនប្រាកដជា បានដឹងរួចមកហើយថា តារាចម្រៀងប្រុសបេះដូងដែក លោក ហេង ពិទូ និង តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា កំពុងតែសេពគប់គ្នា ក្រោយចំណងស្នេហាជា សង្សារធ្លាប់បានបែកបាក់ កាលពី៦ឆ្នាំមុន។
ទន្ទឹមនឹងនេះ ក្រោយបើកចំហចំណងស្នេហ៍ចាស់នេះវិញ អ្នកទាំងពីរ ត្រូវអ្នកគាំទ្រ សង្កេតឃើញ កាន់តែស្អិតរមួតជាមួយគ្នាខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបី ខាងស្រីជាស្ត្រីធ្លាប់រៀបការមានកូនហើយក្តី តែមើលទៅ គូស្នេហ៍មួយនេះ រីករាយសប្បាយនឹងទំនាក់ទំនងនេះខ្លាំងណាស់ គូស្នេហ៍ថ្មីថ្មោងខ្លះសុំចាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រី ហ្វីយ៉ាតា បានដឹកដៃ លោក ហេង ពិទូ ដើរចូលក្នុងផ្ទះថ្ងៃអនាគតរបស់តារាស្រីរូបនេះ ដែលធ្លាប់បង្ហើបថា បានទិញកាលពីប៉ុន្មានខែមុននេះ ហើយនឹងគ្រោងទៅរស់នៅចុងឆ្នាំក្រោយនេះ មើលទៅដូចជា គូស្វាមីភរិយានឹងគ្នាខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រតារា២រូបនេះ ឃើញហើយ ពេញចិត្តស្កូកតែម្តង លើសពីនេះទៅទៀត ហ្វេនៗខ្លះ នាំគ្នាគិតថា រូបភាពទាំងនេះ ដូចរូបថតPre-Wedding ថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]