ភ្នំពេញ ៖ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រកាសជាសាធារណៈឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ រួសរាន់បង់ពន្ធប្រចាំឆ្នាំ២០២១ លើមធ្យោបាយយានយន្តរបស់ខ្លួន ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ ឬទោសទណ្ឌ ខណៈការបង់ពន្ធនេះ នឹងផុតកំណត់នៅថ្ងៃទី៣០វិច្ឆិកា ខាងមុខនេះហើយ។បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ បានជូនដំណឹងឱ្យម្ចាស់យានយន្តរួសរាន់ទៅបង់ពន្ធឱ្យទាន់ពេលវេលា។
ដោយឡែក នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារស្តីពីកិច្ចប្រជុំ បូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល បានបង្ហាញថា ក្នុងខែតុលាឆ្នាំ ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋាន- ពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៨៤២,៦២ ប៊ីលានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រៀបធៀបនឹងចំណូលពន្ធ អាករប្រចាំខែតុលា ឆ្នាំ២០២០ ឃើញថា កើនឡើងចំនួន ៥០,៧១ ប៊ីលានរៀល (ប្រមាណជា ១២,៥២ លានដុល្លារអាមេរិកស្មើនឹង ៦,៤០%)។
យ៉ាងណាមិញ សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុលល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថា ថយចុះចំនួន ៤៩៩,៥១ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]