យល់ដឹង៖ ជារឿងកម្របានដឹង និងកម្របានឃើញ ក្រោយពេលដែលប្លង់នៃស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្តដ៏មានវ័យចំណាស់មួយផ្ទាំង ត្រូវបានតម្កល់ទុកនៅសុកុកាន់ (Shokokan) នៃសារមន្ទីរតូគឹហ្កាវ៉ា (Tokugawa museum) ក្រុងមីតុ (Mito city) ខេត្តអុីបារ៉ាគី (Ibaraki prefecture) ប្រទេសជប៉ុន។
យ៉ាងណាមិញ យោងតាមប្រវត្តិនៃការគូសប្លង់ប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺផ្តើមចេញពីអ្នកស្រាវជ្រាវជនជាតិម្នាក់ឈ្មោះថា Fujiwara Tadayoshi ដែលបានចម្លងប្លង់អង្គរវត្តនេះនៅឆ្នាំ១៧១៥ ពីប្លង់ដេីមដែលគូរដោយអ្នកបកប្រែម្នាក់មកពីខេត្តណាហ្កាសាគី (តំបន់ឃ្យូស៊ូ) ឈ្មោះ Shimano Kenryo ស្របពេលដែលមានបេសកកម្មមកស្រុកខ្មែរក្នុងពេលជប៉ុនកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់តូគឹហ្កាវ៉ា សូហ្គុន អុីអេមីត្សឹ ទី៣ (លោកមកស្រុកខ្មែរតាមកប៉ាល់របស់ពួកហូឡង់)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ប្លង់ប្រាសាទអង្គរវត្តដែលចម្លងដោយជនជាតិជប៉ុននោះ គឺត្រូវបានចាត់ទុកថាជាប្លង់គំរូចម្លងនៃសំណង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលមានវ័យចំណាស់មួយ ពោលគឺមានអាយុកាលជាង៣០៦ឆ្នាំមកហើយ បើគិតមកត្រឹមឆ្នាំ២០២១នេះ៕
ប្រភពរូបភាព និងព័ត៌មាន៖ គណនីហ្វេសប៊ុកញឹម សុធាវិន្ទ
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]