តារាកម្សាន្ត៖ កាលពីថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ម៉ែរួយ អ្នកលក់អនឡាញ និងជាបង្រៀនច្បាប់ស្រូបទាញដ៏ល្បីបានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកនិយមគាំទ្រខ្លួន ក្រោយពេលបានដឹកដៃស្វាមីដ៏សែនស្រស់សង្ហា ចូលរោងការហើយ កាលពីម្សិលមិញនេះ។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ស្វាមីរបស់ម៉ែរួយឯណេះវិញ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាប៉ុណ្ណោះទេ ប៉ុន្តែយោងតាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការឡាយវីដេអូនៅលើទំព័រហ្វេ៊សបុកផ្លូវការរបស់ម៉ែរួយ បានបង្ហាញមុខកូនកំលោះ ក្នុងកំឡុងពេលស្លៀកឈុតប្រពៃណីមើលទៅកាន់តែស្រស់សង្ហា ហើយអ្វីដែលរឹតតែពិសេសនោះកូនកំលោះបានស្លៀកសម្លៀកបំពាក់មន្រ្ដីយោធា​​ ហើយមានឋាន្តរសក្ដ័ដែលពាក់នៅលើស្មាវិញថ្នាក់​ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ ម៉ែរួយ ក៏មានងារជាលោកជំទាវឧកញ៉ា និងជាទីប្រឹក្សារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ម៉ែរួយ
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
ស្វាមីម៉ែរួយ 
ម៉ែរួយ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]